ព័ត៌មាន​ទាន់ហេតុការណ៍
ប្រតិបត្តិការរុករកជនរងគ្រោះ ក្រោមអគារបាក់បែកត្រូវបានបញ្ចប់ អ្នកស្លាប់២៨នាក់រងរបួស២៦នាក់>>>នគរបាលខណ្ឌដង្កោ បំបែកសំបុកជនសង្ស័យវាយប្លន់ ម៉ូតូ ឃាត់៩នាក់ និងរកឃើញម៉ូតូ៧គ្រឿង>>>កម្មករ២នាក់កប់ក្រោមអគារបាក់បែក៣ថ្ងៃ តែនៅមានជីវិត>>>តំណាងអយ្យការសម្រេចចោទប្រកាន់ លោកឧកញ៉ា សុខ ប៊ុន និងអាជ្ញាធរកោះរ៉ុង៥នាក់>>>ឯកឧត្ដម យន្ត មីន លាលែងពីតំណែង ឯកឧត្តម គួច ចំរើន មកជំនួស និងដកតំណែងឯកឧត្តម ញឹម វណ្ណដា>>>រឿងអីមិនស្ទះចរាចរ បើរថយន្តធំៗបើកគ្មានសីលធម៌បែបនេះ>>>ACU បញ្ជូនឧកញ៉ា សុខ ប៊ុន និងបក្ខពួកមកតុលាការ ពាក់ព័ន្ធការប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋ>>>ជិះម៉ូតូទៅធ្វើការ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅគល់ស្ពាន ព្រះមុនីវង្ស>>>នាយករដ្ឋមន្ដ្រីចុះពិនិត្យស្ថានភាពអគារដែលរលំនៅខេត្តព្រះសីហនុទាំងយប់អធ្រាត្រ>>>នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបល្បែងបក្សីកីឡាលួចលាក់ ឃាត់ខ្លួនមនុស្ស១០នាក់

ស្ត្រីដែលដេញបាញ់ព្រះសង្ឃក្នុងវត្តសារ៉ាវ័ន្ដ ត្រូវ តុលាការចោទប្រកាន់ ពីបទប៉ុនប៉ងឃាតកម្ម

ភ្នំពេញន៖ ក្រោយបើកការ ស៊ើបសួរបានបញ្ចប់ លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញា រងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចជា ផ្លូវការហើយ ដោយចោទប្រកាន់ លើស្ត្រីឈ្មោះ ផាន ស្រីលីន អាយុ២៩ឆ្នាំ ពីបទប៉ុនប៉ង ឃាតកម្ម និងប្រើប្រាស់អាវុធ ដោយខុសច្បាប់។ នេះបើយោងតាម មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យបានដឹងនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។

សូមរំលឹកថា នៅវេលា ម៉ោង៦និង ១៥នាទីយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងវត្តសារ៉ាវ័ន្ត ក្នុងកុដលេខ២៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនស្ត្រីឈ្មោះ ផាន ស្រីលីន អាយុ២៩ឆ្នាំ រួមទាំងវត្ថុតាងអាវុធខ្លី ១ដើមក្រោយ បាញ់គំរាមព្រះសង្ឃចំនួន២គ្រាប់ ។

លុះនៅព្រឹក ថ្ងៃទី០៩ មិថុនា ២០១៩ នគរបាល ព្រហ្មទ័ណ្ឌខណ្ឌដូនពេញ បានបញ្ចូនខ្លួន ជនសង្ស័យ ផាន ស្រីលីន រួមនិងសុំណុំរឿង ទៅតុលាការ ដើម្បីប្រគល់ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងចោទប្រកាន់ តាមផ្លូវច្បាប់ ពាក់ពន្ធ័ករណី បាញ់ចំនួន ២គ្រាប់ នៅក្នុងវត្តសារ៉ាវ័ន្ត ស្ថិតក្នុងកុដិលេខ២៣។


Filed in: ព័ត៌មានថ្មី, សន្តិសុខ

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!