មន្ត្រីក្រសួងបរិស្ថាន ម្នាក់សម្រេចបញ្ចប់ជីវិតខ្លួន នៅកន្លែងធ្វើការ ព្រោះជំងឺប្រចាំកាយ

(ដោយ៖គីមសុខ០៣)

ភ្នំពេញ៖​ ដោយសារមានជំងឺប្រចាំកាយ ព្យាបាលយូរហើយមិនជាសៈស្បើយ ទើបមន្ត្រីបរិស្ថានម្នាក់បានសម្រេចចិត្ត្តលោតពីលេីអាគារក្រសួងបិស្ថាន​ សម្លាប់ខ្លួន​ ព្រោះមានជំងឺប្រចាំកាយ​ ព្យាបាលមិនជា​ សព​ដែលលោតពីលេីអាគារនៃ ក្រសួងបរិស្ថានកាលវេលាម៉ោង១០ព្រឹកថ្ងៃទី១០  ខែមិថុនា​ ឆ្នាំ២០១៩​ ស្ថិតក្នុងបរិវេនក្រសួងបរិស្ថានផ្នែកខាងក្រោយ​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

សពមន្ត្រីបរិស្ថាននោះមានឈ្មោះ​ អោម​ សេងហួរ​ អាយុ​៣១​ឆ្នាំ​ ជាមន្ត្រីបម្រើការងារក្នុងនាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន​ ។ 

ប្រភពព័ត៍មាន បានឲដឹងថា កាលពី ថ្ងៃទី០៩ ម្សិលមិញនេះ​ លោកអោម​ សេងហួរទេីបនិងត្រឡប់មកពីប្រទេសវៀតណាម​វិញទេ​ ដោយទៅព្យាបាលជំងឺរលាកខួរក្បាល​ មកដល់ថ្ងៃទី១០​ ខែឆ្នាំដដែលលកបានមកធ្វេីការជាធម្មតា​ លុះមកដល់វេលាម៉ោង កើតហេតុ  ស្រាប់តែផ្អេីល ថាលោក អោម​ សេងហួរ​ បានលោតពីលេីអាគារជាន់ទី៥ស្លាប់បាត់បង់ជីវិតទៅហេីយ​។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានមកដល់​កន្លែងកេីតហេតុ​ រួចបានទំនាក់ទំនងទៅជំនាញ ខាងកោសល់វិច្ឆ័យដេីម្បីពិនិត្យ សាកសព​ ក្រោយពិនិត្យរួច​ សពលោកអោម​ សេងហួរពិតជាស្លាប់ដោយធ្វេីអត្តឃាត លោតពីលេីអាគារសម្លាប់ខ្លួន ពិតប្រាកដមែន។