ព័ត៌មាន​ទាន់ហេតុការណ៍
ប្រតិបត្តិការរុករកជនរងគ្រោះ ក្រោមអគារបាក់បែកត្រូវបានបញ្ចប់ អ្នកស្លាប់២៨នាក់រងរបួស២៦នាក់>>>នគរបាលខណ្ឌដង្កោ បំបែកសំបុកជនសង្ស័យវាយប្លន់ ម៉ូតូ ឃាត់៩នាក់ និងរកឃើញម៉ូតូ៧គ្រឿង>>>កម្មករ២នាក់កប់ក្រោមអគារបាក់បែក៣ថ្ងៃ តែនៅមានជីវិត>>>តំណាងអយ្យការសម្រេចចោទប្រកាន់ លោកឧកញ៉ា សុខ ប៊ុន និងអាជ្ញាធរកោះរ៉ុង៥នាក់>>>ឯកឧត្ដម យន្ត មីន លាលែងពីតំណែង ឯកឧត្តម គួច ចំរើន មកជំនួស និងដកតំណែងឯកឧត្តម ញឹម វណ្ណដា>>>រឿងអីមិនស្ទះចរាចរ បើរថយន្តធំៗបើកគ្មានសីលធម៌បែបនេះ>>>ACU បញ្ជូនឧកញ៉ា សុខ ប៊ុន និងបក្ខពួកមកតុលាការ ពាក់ព័ន្ធការប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋ>>>ជិះម៉ូតូទៅធ្វើការ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅគល់ស្ពាន ព្រះមុនីវង្ស>>>នាយករដ្ឋមន្ដ្រីចុះពិនិត្យស្ថានភាពអគារដែលរលំនៅខេត្តព្រះសីហនុទាំងយប់អធ្រាត្រ>>>នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបល្បែងបក្សីកីឡាលួចលាក់ ឃាត់ខ្លួនមនុស្ស១០នាក់

ស្រ្តីដែលកូនប្រកាសស្វែងរកមួយសប្តាហ៍មុន គឺមិត្តភក្តិរបស់ម្ដាយខ្លួនជាអ្នកសម្លាប់ រួចបោះចោលចូលទឹកទន្លេ

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ មានការភ្ញាក់ផ្អើលមួយកើតឡើង ដោយសារគេបានឃើញក្មេងស្រីម្នាក់ដើររកម្តាយទាំងយប់ ពេញក្រុងភ្នំពេញ ព្រោះម្តាយបានបាត់ខ្លួនមិនដឹងទៅណា ។  

ក្មេងស្រីដែលដើររកម្តាយម្នាក់នោះ មានឈ្មោះ ពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅទួលសង្កែ បានសួររកម្តាយដែលបាត់ទៅ ឈ្មោះ គឹម យ៉ានាង អាយុ៤០ឆ្នាំ មុខរបរអ៊ុតសក់ នៅផ្សារកណ្តាល ជាស្ត្រីមេម៉ាយកូនមួយដែលបាត់ខ្លួន នៅព្រឹកវេលាម៉ោងប្រហែល៩ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ម៉ោងកើតហេតុខាងលើ នៅថ្ងៃខែឆ្នាំដដែល មិនមានដំណឹងសោះ ដោយមិនដឹងមូលហេតុ។ 

បន្ទាប់ពីបានឃើញព័ត៌មានភ្ញាក់ផ្អើលខាងលើ តាមបណ្តាញហ្វេសប៊ុកនិងសារព័ត៌មានផ្សេងៗ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ សហការណ៍ជាមួយកម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវនិងបំបែកសំណុំរឿង បានហើយ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ។ ករណីខាងលើនេះ គឺជាករណីឃាតកម្ម ដែលឃាតក គឺជាមិត្តភក្តិរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនតាំងពីយប់មិញ ។ 

ឃាតកកបានសម្លាប់ជនរងគ្រោះ ដោយយកកាំបិតកាត់សាកសព ជាបំណែកៗ ច្រកដាក់ស្បោងខ្មៅម្តងបន្តិចៗ យកទៅបោះចោលនៅច្រាំងទន្លេ ផ្លូវស៊ីសុវត្តិ។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថភ្នំពេញ ស៊ើបសួររួច៕ 

Filed in: ព័ត៌មានថ្មី, សង្គម, សន្តិសុខ

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!