ឆាប់ៗនេះ ឯកឧត្ដម​ ប៉ា​ សុជាតិវង្ស​ នឹងចូលកាន់តំណែងជា ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ

ភ្នំពេញ ៖ ឯកឧត្ដម​ ប៉ា​ សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញ​  បច្ចុប្បន្នជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នឹងត្រូវចូលកាន់មុខតំណែង ជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ ។ 

យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៨​ មិថុនា​ ឆ្នាំ២០១៩ត្រាស់បង្គាប់ទទួលស្គាល់ សមាសភាពក្រុមក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ដែលមានចំនួនសរុប២៧រូប ៕