មិនរាងចាល! ទើបចេញពីគុកបាន ៣ខែឥលូវចូលគុកម្តងទៀតដោយសារតែឆក់កាបូប

​​​ភ្នំពេញ ៖ លោកវរសេនីយឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់ BBN នៅសៀលថ្ងៃទី១១ មិថុនា ២០១៩ នេះថា ក្រោយទទួលបានពាក្យបណ្តឹង ក្នុងករណី ឆក់កាបូបរួចនា ពេលថ្មីៗ លោកបានចាត់ អោយជំនាញ បើកការស្រាវជ្រាវ រហូតកំណត់មុខសញ្ញា បាន និងឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ ពៅ ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥  ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែ​នសុខ(មានសរធាតុញៀន) មុខសញ្ញាចេញពីពន្ធធានាគារបាន៣ខែ។

 ហេតុការណ៍ឃាត់ខ្លួន. នេះកាល នៅ វេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី ១១ មិថុនា ២០១៩ នៅចំណុចមុខផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែ​នសុខ។ ដកហូតម៉ូតូមួយគ្រឿងម៉ាក Nex II  ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HQ-7089 របស់ជនសង្ស័យ ។

ដោយឡែកជនរងគ្រោះ ឈ្មោះ ឃឹម ស៊ាងលី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែភាសារ ស្នាក់នៅផ្ទះជួល ផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែ​នសុខ ត្រូវជនសង្ស័យឆក់កាបូបបាន កាលពីថ្ងៃទី០៧ មិថុនា ២០១៩។

លោកអធិការ បានបញ្ជាក់ទៀតថា ជនសង្ស័យ ជាមុខសញ្ញា ចាស់ ដែលតែងតែ ធ្វើសកម្មភាព នៅតាមបណ្តោយផ្លូវហាណូយ មុខផ្សារ ម៉ាក្រូ និងផ្សារអ៉ីអន២ ជាដើម។

បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងនិងឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការរដ្ឋាននគរបាលខណ្ឌ ដើម្បីត្រៀមបញ្ជូនឡើងតុលាការចាត់ការតាមវិធីច្បាប់៕(ដោយ៖ សំណាង៩៦)