ព័ត៌មាន​ទាន់ហេតុការណ៍
ប្រតិបត្តិការរុករកជនរងគ្រោះ ក្រោមអគារបាក់បែកត្រូវបានបញ្ចប់ អ្នកស្លាប់២៨នាក់រងរបួស២៦នាក់>>>នគរបាលខណ្ឌដង្កោ បំបែកសំបុកជនសង្ស័យវាយប្លន់ ម៉ូតូ ឃាត់៩នាក់ និងរកឃើញម៉ូតូ៧គ្រឿង>>>កម្មករ២នាក់កប់ក្រោមអគារបាក់បែក៣ថ្ងៃ តែនៅមានជីវិត>>>តំណាងអយ្យការសម្រេចចោទប្រកាន់ លោកឧកញ៉ា សុខ ប៊ុន និងអាជ្ញាធរកោះរ៉ុង៥នាក់>>>ឯកឧត្ដម យន្ត មីន លាលែងពីតំណែង ឯកឧត្តម គួច ចំរើន មកជំនួស និងដកតំណែងឯកឧត្តម ញឹម វណ្ណដា>>>រឿងអីមិនស្ទះចរាចរ បើរថយន្តធំៗបើកគ្មានសីលធម៌បែបនេះ>>>ACU បញ្ជូនឧកញ៉ា សុខ ប៊ុន និងបក្ខពួកមកតុលាការ ពាក់ព័ន្ធការប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋ>>>ជិះម៉ូតូទៅធ្វើការ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅគល់ស្ពាន ព្រះមុនីវង្ស>>>នាយករដ្ឋមន្ដ្រីចុះពិនិត្យស្ថានភាពអគារដែលរលំនៅខេត្តព្រះសីហនុទាំងយប់អធ្រាត្រ>>>នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបល្បែងបក្សីកីឡាលួចលាក់ ឃាត់ខ្លួនមនុស្ស១០នាក់

រឿងគួរភ្ញាក់ផ្អើលបំផុត ! ថ្ងៃដែលកូនស្រីស្វែងរកម្ដាយ គឺឃាតកអង្គុយនៅផ្ទះសម្ដែងមិនដឹងរឿងអីសោះ

ភ្នំពេញ ៖ ក្រៅពីប្រតិបត្តិការចាប់ឃាតក និងការសាកសួរចម្លើយ ឃាតកក្រោមចំណាត់ការរបស់កងរាជអាវុធហត្ថខណ្ឌ និងរាជធានីភ្នំពេញ គឺមានរឿងគួរភ្ញាក់ផ្អើលបំផុត នៅថ្ងៃដែលកូនស្រីស្វែងរកម្ដាយ គឺឃាតកដែលត្រូវជាមិត្តភក្តិម្ដាយ បានអង្គុយនៅផ្ទះសម្ដែងមិនដឹងរឿងអីសោះ ។ 

យប់ម៉ោង៨និង៣០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ កូនស្រីស្រ្តីរងគ្រោះឈ្មោះ ពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ បានទៅកាន់ចំណុចផ្ទះដែលខ្លួនសង្ស័យ ពេលបាត់ម្ដាយជាច្រើនម៉ោង និងបាត់ខុសប្រក្រតីត្រង់ចំណុចផ្ទះរបស់ស្រ្តីជាឃាតក ស្ថិតក្នុងនៅនៅត្រង់ ចំណុចខាងក្រោយគុកតេ៣ចាស់  នៅមុខផ្ទះលេខ40EO  ផ្លូវលេខ154  ក្នុងក្រុម20 ភូមិ5 សង្កាត់ជ័យជំនះ  ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។ពេលទៅដល់ផ្ទះឃាតក គឺស្រ្តីជាឃាតក និងប្ដីជនជាតិបរទេសបាន នៅផ្ទះជាធម្មតា ហើយនិយាយធ្វើដូចមិនដឹងរឿងអ្វីទាំងអស់និងបានបង្គាប់កូនស្រីអាយុ៧ឆ្នាំ(កូនរបស់ឃាតក) ឱ្យជួយបង្វែរដានផងដែរ។

ពេជ្រ  ស៊ាវមុី  រៀបរាប់ប្រាប់អ្នកសារព័ត៌មាននាពេលនោះថា នៅមុនពេលកើតហេតុ នៅយប់ថ្ងៃអាទិត្យទី២  ខែមិថុនាឆ្នាំ២០១៩ម្តាយរបស់គាត់បានទៅផ្ទះកើតហេតុខាងលើ ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង ក៏បាននាំកូនតូចរបស់ម្ចាស់ផ្ទះ អាយុប្រហែល៧ឆ្នាំទៅដេកផ្ទះរបស់គាត់ នៅទួលសង្កែមួយយប់ ពេលព្រឹកនៅវេលាម៉ោង៩ ម្តាយរបស់គាត់យកម៉ូតូធូដេពណ៌ក្រហម  ពាក់ស្លាកលេភ្នំពេញ1905 ( មិនចាំពីមុខអក្សរអីនោះទេ) បានដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយបាត់រហូត ។ម្តាយរបស់គាត់ មានលុយមួយចំនួននិងគ្រឿងអលង្កាជាប់ខ្លួនផងដែរ។ សម្តីកូនតូចអាយុ៧ឆ្នាំនោះប្រាប់ថា ពេលដែលដាក់រូបគាត់រួចហើយអ៊ុំស្រី (ស្រ្ដីដែលបាត់) ក៏ជិះម៉ូតូចេញទៅទិសខាងត្បូងបាត់ទៅ។ កូនស្រីនារីរងគ្រោះបានអំពាវនាវ តាមរយៈសារព័ត៌មានឱ្យមហាជន ជួយរកម្ដាយនាង និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផងដែរ។ កូនស្រីស្រ្តីរងគ្រោះបានប្រាប់អ្នកសារព័ត៌មានដោយត្រង់តែសុំឱ្យអ្នកសារព័ត៌មានជួយលាក់សិន គឺម្ដាយរបស់នាង ក៏ជាមេប្រមូលឆ្នោត ប្រចាំផ្សារកណ្ដាលផងដែរ ហើយនៅពេលល្ងាចនោះមិនឃើញយកលុយឆ្នោត ទៅប្រគល់ឱ្យមេបន្តផង ទូស័ព្ទខលមិនចូលគ្រប់ប្រព័ន្ធ ទើបខ្លួនឆ្ងល់ខ្លាំងស្វែងរកតែម្តង ។  ទាំងលុយឆ្នោតនិងគ្រឿងអលង្ការបស់ម្ដាយ សរុបប្រហែលជាង១ម៉ឺនដុល្លារ ។

បន្ទាប់ពីបានឃើញព័ត៌មានភ្ញាក់ផ្អើលខាងលើ តាមបណ្តាញហ្វេសប៊ុកនិងសារព័ត៌មានផ្សេងៗ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ សហការណ៍ ជាមួយកម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវនិងបំបែកសំណុំរឿង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ដោយឃាត់ខ្លួនជនសង្ស័យតាំងពីពេលយប់ ។ 

ស្រ្តីជាឃាតកឈ្មោះ​ ទឹម សុផល អាយុ​៣៥​ឆ្នាំ មានទីលំនៅ ផ្ទះលេខ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ (​ មាន​ប្តី​៥​នាក់ហើយ ​ប្តី​ក្រោយ​បំផុត​ជា​ជនបរទេស​) ។ ជននេះរួមនឹងស្វាមីជាជនបរទេស បានរួមដៃគ្នា​ សម្លាប់​ជនរងគ្រោះ ដោយសារតែខ្លួនជំពាក់លុយជនរងគ្រោះច្រើនពេក​ ហើយគ្មាន​លុយ​សងក៏​បែក​គំនិត​​ដាក់​ផែន​ការ​សម្លាប់បំបិទដានតែម្តង​៕ 

Filed in: ព័ត៌មានថ្មី, សង្គម, សន្តិសុខ

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!