សូមមាតាបិតាបង្កើនការប្រុងប្រយ័ត្នចំពោះកូន ដោយជំងឺគ្រុនឈាមផ្ទុះឡើងគួរឱ្យកត់សម្គាល់

ភ្នំពេញ ៖ តួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង ប្រចាំថ្ងៃចន្ទទី១៧ ខែមិថុនា ឆ្នាំ២០១៩ បង្ហាញថា ៖ កុមារមានជំងឺចំនួន៤៣០៥នាក់ ត្រូវបានពិនិត្យនិងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ និងកុមារមានជំងឺធ្ងន់ៗ ចំនួន២៩៩០នាក់ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ។ 

ក្នុងចំណោមកុមារទាំងនោះ មាន៥៧៧នាក់ ត្រូវបានរកឃើញថា មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា និង៨៩នាក់ត្រូវបានវះកាត់ ។

ចំណុចដែលគួរកត់សម្គាល់​ គឺការផ្ទុះឡើងនៃជំងឺគ្រុនឈាម ។ដូច្នេះ សូមអាណាព្យាបាលកុមារទាំងអស់ មេត្តាប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ ជំងឺគ្រុនឈាម តាមរយៈការការពារកុមារកុំឱ្យមូសខ្លាខាំ ។

សូមចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈវិធីជាច្រើន និងតាមរយៈលេខទូរស័ព្ទ 061 701 111 / 096 701 1111​  ដើម្បីនាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ៕