ព័ត៌មាន​ទាន់ហេតុការណ៍
យុទ្ធនាការរយៈពេល១ខែគ្មានការផាកពិន័យ គឺអ្នកធ្វើដំណើរដោយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បី ឬជនពិកាក៏ដោយ>>>កម្មករសំណង់ម្នាក់ ដើរអត់ពាក់ល្បែកជើង ជាន់ដែក ប៉ះនឹងតំណរខ្សែភ្លើងម៉ូទ័រឆក់ស្លាប់ មួយរំពេច>>>សហគ្រាស ឯកបុគ្គល រតនាហ្គាស ចេញមុខទទួលខុសត្រូវចំពោះរថយន្តដឹកហ្គាសដែលបុកនិងកិននគរបាលម្នាក់ស្លាប់>>>រថភ្លើងបុកបុរសម្នាក់ ជាសំណង់ការដ្ឋានស្ពានអាកាសចោមចៅ ស្លាប់នៅសង្កាត់ប្រទះឡាង>>>ផឹកស្រាថ្នាំ បាត់ពីផ្ទះមួយយប់ ព្រឹកឡើងភ្ញាក់ផ្អើលឃើញសាកសព លើផ្លូវរថភ្លើង>>>អគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនយក្ស​យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅ​ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍>>>ឆេះរថយន្តធុនយក្សនិងទំនិញ នៅខណ្ឌច្បារអំពៅ ខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ>>>រថយន្តកុងតឺន័រដឹកលើសចំណុះបើកលឿន ប៊ួងចង្កូតជ្រុល បណ្ដាលឲធ្លាក់ទូរទៅថ្នល់>>>ផ្លូវងងឹត គួបផ្សំនិងល្បឿនលឿន មើលមិនឃើញការដ្ឋាន ធ្លាក់ចូលទឹកស្លាប់>>>ម៉ូតូកង់បីឥណ្ឌាវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយ ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់

នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបល្បែងបក្សីកីឡាលួចលាក់ ឃាត់ខ្លួនមនុស្ស១០នាក់

ភ្នំពេញ ៖ ក្រុមអ្នកញៀន និយមស្រឡាញ់ល្បែងបក្សីកីឡា (ប្រជល់មាន់) ចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាល អន្តរា គមន៍ និងប៉ុស្តិ៍ ចំណុះខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ជាក់ ស្តែង ខណៈដែលលួចផ្តុំគ្នាប្រជល់មាន់ ដោយខុសច្បាប់ កាលពីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅដីវាល ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

តាមសមត្ថកិច្ចបានឲ្យឲ្យដឹងថា ក្រោយពីទទួលបានពត៌មាន ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជុំវិញការញៀនល្បែង របស់បុគ្គលមួយចំនួនណាត់ផ្តុំគ្នា លួចប្រជល់មាន់ ល្បែងសុីសងខុសច្បាប់ នៅចំណុចខាងលើ ទើបកម្លាំង ក្រោមបញ្ជារបស់លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ សហការចុះទៅបង្ក្រាប ចាប់ឃាត់ខ្លួន ក្រុមអ្នកញៀនល្បែងបាន១០នាក់ មាន់គក២ក្បាល ម៉ូតូ៧គ្រឿង ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងជល់មាន់ គ្មានសង្វៀនត្រឹមត្រូវនោះទេ ឃើញដីវាលទំនេរកន្លែងណា ណាត់គ្នាទៅជល់ ហេតុតែញៀនប្រជល់មាន់ ។

មនុស្សទាំង១០នាក់ មាន់២ក្បាល ម៉ូតូ៧គ្រឿង ត្រូវបាននាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីបន្តនីតិវិធី ៕

Filed in: ព័ត៌មានជាតិ

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!