ព័ត៌មាន​ទាន់ហេតុការណ៍
យុទ្ធនាការរយៈពេល១ខែគ្មានការផាកពិន័យ គឺអ្នកធ្វើដំណើរដោយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បី ឬជនពិកាក៏ដោយ>>>កម្មករសំណង់ម្នាក់ ដើរអត់ពាក់ល្បែកជើង ជាន់ដែក ប៉ះនឹងតំណរខ្សែភ្លើងម៉ូទ័រឆក់ស្លាប់ មួយរំពេច>>>សហគ្រាស ឯកបុគ្គល រតនាហ្គាស ចេញមុខទទួលខុសត្រូវចំពោះរថយន្តដឹកហ្គាសដែលបុកនិងកិននគរបាលម្នាក់ស្លាប់>>>រថភ្លើងបុកបុរសម្នាក់ ជាសំណង់ការដ្ឋានស្ពានអាកាសចោមចៅ ស្លាប់នៅសង្កាត់ប្រទះឡាង>>>ផឹកស្រាថ្នាំ បាត់ពីផ្ទះមួយយប់ ព្រឹកឡើងភ្ញាក់ផ្អើលឃើញសាកសព លើផ្លូវរថភ្លើង>>>អគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនយក្ស​យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅ​ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍>>>ឆេះរថយន្តធុនយក្សនិងទំនិញ នៅខណ្ឌច្បារអំពៅ ខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ>>>រថយន្តកុងតឺន័រដឹកលើសចំណុះបើកលឿន ប៊ួងចង្កូតជ្រុល បណ្ដាលឲធ្លាក់ទូរទៅថ្នល់>>>ផ្លូវងងឹត គួបផ្សំនិងល្បឿនលឿន មើលមិនឃើញការដ្ឋាន ធ្លាក់ចូលទឹកស្លាប់>>>ម៉ូតូកង់បីឥណ្ឌាវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយ ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់

ACU បញ្ជូនឧកញ៉ា សុខ ប៊ុន និងបក្ខពួកមកតុលាការ ពាក់ព័ន្ធការប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋ

ភ្នំពេញ ៖ ជនសង្ស័យចំនួន៦នាក់ ក្នុងនោះមានឧកញ៉ា សុខ ប៊ុន មួយរូបផង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ ដើម្បីសាកសួរ ពាក់ព័ន្ធករណីប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋ ។ 

សូមរំលឹកថា ឧកញ៉ា សុខ ប៊ុន ធ្លាប់មានអាស្រូវផ្អើលប្រទេសនៅអំឡុងពាក់កណ្ដាលឆ្នាំ២០១៥ ដោយលោកបានវាយទាត់ធាក់កញ្ញាសាសា នៅក្នុងភោជនីយដ្ឋានមួយ នារាជធានីភ្នំពេញ រួចគេចខ្លួនទៅក្រៅប្រទេស ។ បន្ទាប់មកក៏ត្រូវបានចាប់ខ្លួនវិញ ដោយមានបទបញ្ជាពីនាយករដ្ឋមន្ដ្រី ឱ្យឃាត់ខ្លួនឧកញ៉ា សុខ ប៊ុន ឱ្យបាន ដើម្បីទទួលទោសតាមច្បាប់ ។ 

ក្រោយពីការចាប់ខ្លួន ដំណើរការនីតិវិធីច្បាប់បានប្រព្រឹត្តទៅ ក្រោមបទចោទប្រកាន់ « ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់‍ » ដែលបានប្រព្រឹត្តលើកញ្ញា ឯក សុជាតា ហៅសាសា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ រួចបញ្ជូនទៅកាន់ពន្ធនាគារព្រៃស ។ 

បាត់មុខមួយរយៈកាល ឧកញ៉ា សុខ ប៊ុន បានល្បីឈ្មោះម្ដងទៀត ដោយជម្លោះជាមួយប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ និងខេត្ដកំពង់ឆ្នាំងជាដើម ៕ 

Filed in: ព័ត៌មានថ្មី, សន្តិសុខ & សង្គម

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!