ព័ត៌មាន​ទាន់ហេតុការណ៍
យុទ្ធនាការរយៈពេល១ខែគ្មានការផាកពិន័យ គឺអ្នកធ្វើដំណើរដោយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បី ឬជនពិកាក៏ដោយ>>>កម្មករសំណង់ម្នាក់ ដើរអត់ពាក់ល្បែកជើង ជាន់ដែក ប៉ះនឹងតំណរខ្សែភ្លើងម៉ូទ័រឆក់ស្លាប់ មួយរំពេច>>>សហគ្រាស ឯកបុគ្គល រតនាហ្គាស ចេញមុខទទួលខុសត្រូវចំពោះរថយន្តដឹកហ្គាសដែលបុកនិងកិននគរបាលម្នាក់ស្លាប់>>>រថភ្លើងបុកបុរសម្នាក់ ជាសំណង់ការដ្ឋានស្ពានអាកាសចោមចៅ ស្លាប់នៅសង្កាត់ប្រទះឡាង>>>ផឹកស្រាថ្នាំ បាត់ពីផ្ទះមួយយប់ ព្រឹកឡើងភ្ញាក់ផ្អើលឃើញសាកសព លើផ្លូវរថភ្លើង>>>អគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនយក្ស​យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅ​ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍>>>ឆេះរថយន្តធុនយក្សនិងទំនិញ នៅខណ្ឌច្បារអំពៅ ខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ>>>រថយន្តកុងតឺន័រដឹកលើសចំណុះបើកលឿន ប៊ួងចង្កូតជ្រុល បណ្ដាលឲធ្លាក់ទូរទៅថ្នល់>>>ផ្លូវងងឹត គួបផ្សំនិងល្បឿនលឿន មើលមិនឃើញការដ្ឋាន ធ្លាក់ចូលទឹកស្លាប់>>>ម៉ូតូកង់បីឥណ្ឌាវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយ ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់

តំណាងអយ្យការសម្រេចចោទប្រកាន់ លោកឧកញ៉ា សុខ ប៊ុន និងអាជ្ញាធរកោះរ៉ុង៥នាក់


ភ្នំពេញ ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានសម្រេចចោទប្រកាន់លោកឧកញ៉ា សុខ ប៊ុន និងអាជ្ញាធរកោះរ៉ុងចំនួន៥នាក់ ពាក់ព័ន្ធការរំលោភដីខុសច្បាប់ « បំផ្លាញដោយចេតនានិងគៃបំបាត់ដោយទុច្ចរិត, វីតិក្រម, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណក្លែង ប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងកោះរុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ » ។ 

ជនសង្ស័យទាំង៦នាក់ ទី១ឈ្មោះ អ៊ុង និត ប្រធានក្រុមប្រឹក្សាសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ទី២ឈ្មោះ សេង ហួលាង ចៅសង្កាត់កោះរ៉ុង ទី៣ឈ្មោះ ហែម សាឡេះ សមាជិកក្រុមប្រឹក្សាសង្កាត់កោះរ៉ុង ទី៤ឈ្មោះ កែ សោម ចៅសង្កាត់រងទី២ ទី៥ឈ្មោះកែវពៅ មេភូមិព្រែកស្វាយ និងទី៦ឈ្មោះ សុខ ប៊ុន អគ្គនាយកសុខប៊ុនគ្រុប ។ 

សូមជម្រាបថា ជនសង្ស័យចំនួន៦នាក់ ក្នុងនោះមានឧកញ៉ា សុខ ប៊ុនមួយរូបផង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ ដើម្បីសាកសួរពាក់ព័ន្ធ ករណីប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋធ្ងន់ធ្ងរ ៕ 

Filed in: ព័ត៌មានថ្មី, សន្តិសុខ & សង្គម

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!