នគរបាលខណ្ឌដង្កោ បំបែកសំបុកជនសង្ស័យវាយប្លន់ ម៉ូតូ ឃាត់៩នាក់ និងរកឃើញម៉ូតូ៧គ្រឿង

ភ្នំពេញ៖លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោដឹកនាំកម្លាំងផ្ទាល់ដោយសហការជាមួយកម្លាំងប៉ុស្តិ៍ បើកប្រត្តិបត្តិការណ៍បង្ក្រាបមុខសញ្ញាវាយប្លន់ម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញចំនួន៩នាក់មានប្រុសមានស្រីនិងរកឃើញ ម៉ូតូ៧គ្រឿងរួមថ្នាំញៀនមួួយកញ្ចប់ធំល្មម​ប្រត្តិបត្តិការណ៍នេះដែរបានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំនុចផ្លូវបេតុង ភូមិខ្វាខាងលិច សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យដែលសមត្ដកិច្ចឃាត់ខ្លួនបានមានឈ្មោះ​ ថេន​សុខា​អាយុ៣៥ឆ្នាំ​ ទី២​ឈ្មោះ​ធល​ កក្កដា​ អាយុ២៣ឆ្នាំ​ ទី៣ឈ្មោះ​​ សៀម​ សុភាព​ អាយុអាយុ២៥​ ទី៤​ឈ្មោះ​សែរតនះ​ អាយុ២០ឆ្នាំ​ ទី៥​ឈ្មោះ​ពៅ​រតនា​អាយុ២៥ឆ្នាំ​ ទី៦​ឈ្មោះ​ហុីម​ ឆែល​អាយុ២៦ឆ្នាំ​ ទី៧​ឈ្មោះ​សុខ​ សុវណ្ណ​ អាយុ៤១ឆ្នាំ​ ទី៨ឈ្មោះ​​ សុខ​ ឡុង​ អាយុ២១ឆ្នាំ​ ទី៩ឈ្មោះ​​ ភិន​ គន្ធា​  ភេទស្រី​ អាយុ២៩​ឆ្នាំ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងឆែកឆេរ កម្លាំងបានរកឃើញម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពប្លន់បានកន្លងមកចំនួន៧គ្រឿងនិងគ្រឿងបន្លាស់ជាជាច្រើនទៀត ក្នុងនោះដែរកម្លាំងបានរកឃើញដាវសាម៉ូរ៉ៃ៣ដើមថ្នាំញៀនមួយកញ្ចប់ធំ និងសម្ភារះប្រើប្រាស់មួយចំនួនទៀត​និងឃាត់ខ្លួនមនុស្សប្រុសស្រី៩នាក់។ 

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ចូបឡើងតុលារការ ផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕