គណៈកម្មការការងារចំពោះកិច្ច នឹងត្រួតពិនិត្យ អង្កេតស្រាវជ្រាវ រកភាពមិនប្រក្រតីរបស់ លោកផ្កាយ៣ សៀក សុជាតិ និងលោកផ្កាយ២ សុខ សាកល

ភ្នំពេញ ៖ យោធាជាន់ខ្ពស់ចំនួន២រូប ត្រូវបានជាប់ឈ្មោះ ក្នុងការត្រួតពិនិត្យ អង្កេតស្រាវជ្រាវ រកភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី ភារកិច្ច ដោយអគ្គមេបញ្ជាការ បានបង្កើតគណៈកម្មការការងារ ចំពោះកិច្ច ដើម្បីត្រួតពិនិត្យ អង្កេតស្រាវជ្រាវ ដែលមាននាយឧត្ដមសេនីយ គឹម ប៊ុនថាន ជាប្រធានគណៈកម្មការ ។ 

យោងតាមសេចក្តីសម្រេច របស់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ បានសម្រេចបង្កើតគណៈកម្មការការងារចំពោះកិច្ច ត្រួតពិនិត្យ អង្កេត ស្រាវជ្រាវ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការព្រំដែន និងលោកឧត្តមសេនីយ៍ទោ សុខ សាកល អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បច្ចុប្បន្នជាមេបញ្ជាការរងយោធភូមិភាគទី៣ ។ 

គណៈកម្មការការងារចំពោះកិច្ច មានសមាសភាពចំនួន៩រូប ក្នុងនោះមានប្រធានមួយរូប អនុប្រធានមួយរូប និងសមាជិកចំនួន៧រូប ។ នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន ជាប្រធាន និងលោកឧត្តមសេនីយ៍ឯក គឹមសំអាន ជាអនុប្រធាន ៕