ព័ត៌មាន​ទាន់ហេតុការណ៍
យុទ្ធនាការរយៈពេល១ខែគ្មានការផាកពិន័យ គឺអ្នកធ្វើដំណើរដោយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បី ឬជនពិកាក៏ដោយ>>>កម្មករសំណង់ម្នាក់ ដើរអត់ពាក់ល្បែកជើង ជាន់ដែក ប៉ះនឹងតំណរខ្សែភ្លើងម៉ូទ័រឆក់ស្លាប់ មួយរំពេច>>>សហគ្រាស ឯកបុគ្គល រតនាហ្គាស ចេញមុខទទួលខុសត្រូវចំពោះរថយន្តដឹកហ្គាសដែលបុកនិងកិននគរបាលម្នាក់ស្លាប់>>>រថភ្លើងបុកបុរសម្នាក់ ជាសំណង់ការដ្ឋានស្ពានអាកាសចោមចៅ ស្លាប់នៅសង្កាត់ប្រទះឡាង>>>ផឹកស្រាថ្នាំ បាត់ពីផ្ទះមួយយប់ ព្រឹកឡើងភ្ញាក់ផ្អើលឃើញសាកសព លើផ្លូវរថភ្លើង>>>អគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនយក្ស​យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅ​ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍>>>ឆេះរថយន្តធុនយក្សនិងទំនិញ នៅខណ្ឌច្បារអំពៅ ខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ>>>រថយន្តកុងតឺន័រដឹកលើសចំណុះបើកលឿន ប៊ួងចង្កូតជ្រុល បណ្ដាលឲធ្លាក់ទូរទៅថ្នល់>>>ផ្លូវងងឹត គួបផ្សំនិងល្បឿនលឿន មើលមិនឃើញការដ្ឋាន ធ្លាក់ចូលទឹកស្លាប់>>>ម៉ូតូកង់បីឥណ្ឌាវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយ ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់

ចាប់បានជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេស

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនបរទេសម្នាក់ កាលពីវេលា ម៉ោង១០និង៣០នាទីយប់ ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ត្រង់ចំណុចស្ថានីយ៍បូមទឹកព្រះពន្លា ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១មានឈ្មោះ វាទ វាសនា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ( ជាអ្នកឌុប) និងទី២ មានឈ្មោះ ខុម រាជ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ( អង្គុយពីក្រោយជាអ្នកឆក់) ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសង់ប៊ិច ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1S-3256 ចំណែកជនរងគ្រោះ មានឈ្មោះ Lyu  GVONG (លីគ័ងនីង)ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិករោងចក្រយីវ៉ូ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ (ថ្មើរជើង) ។

តាមប្រភពពីនគរបាលប៉ុស្តិ៍ព្រែកប្រាបានឲ្យដឹងថា មុនកើតហេតុសមត្ថកិច្ច បានជិះម៉ូតូល្បាតតាមភូមិសាស្រ្តមូលដ្ឋាន គោលបំណងបង្កានិងបង្រ្កាបរាល់បទល្មើសផ្សេងៗ  លុះមកដល់ចំណុចកើតហេតុក៏ឃើញជនរងគ្រោះ កំពុងឈរនិយាយទូរស័ព្ទ ត្រូវជនសង្ស័យពីរនាក់ ជិះម៉ូតូមកធ្វើសកម្មភាព ឆក់ទូរសព្ទ័ម៉ាក HUAWEI (ហ៊ួរវ៉ៃ) បានសម្រេចរួចគេចខ្លួន ។ ភ្លាមៗសមត្ថកិច្ចបានជិះម៉ូតូដេញពីក្រោយ រហូតដល់បុរីជ្រោយបាសាក់ ក៏ត្រូវចាប់បានតែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្តិ៍ និងទទួលពាក្យបណ្តឹងរួចប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញ ៕ ដោយ ៖ ធ្នូជ័យ

Filed in: ព័ត៌មានថ្មី, សន្តិសុខ & សង្គម

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!