ព័ត៌មាន​ទាន់ហេតុការណ៍
យុទ្ធនាការរយៈពេល១ខែគ្មានការផាកពិន័យ គឺអ្នកធ្វើដំណើរដោយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បី ឬជនពិកាក៏ដោយ>>>កម្មករសំណង់ម្នាក់ ដើរអត់ពាក់ល្បែកជើង ជាន់ដែក ប៉ះនឹងតំណរខ្សែភ្លើងម៉ូទ័រឆក់ស្លាប់ មួយរំពេច>>>សហគ្រាស ឯកបុគ្គល រតនាហ្គាស ចេញមុខទទួលខុសត្រូវចំពោះរថយន្តដឹកហ្គាសដែលបុកនិងកិននគរបាលម្នាក់ស្លាប់>>>រថភ្លើងបុកបុរសម្នាក់ ជាសំណង់ការដ្ឋានស្ពានអាកាសចោមចៅ ស្លាប់នៅសង្កាត់ប្រទះឡាង>>>ផឹកស្រាថ្នាំ បាត់ពីផ្ទះមួយយប់ ព្រឹកឡើងភ្ញាក់ផ្អើលឃើញសាកសព លើផ្លូវរថភ្លើង>>>អគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនយក្ស​យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅ​ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍>>>ឆេះរថយន្តធុនយក្សនិងទំនិញ នៅខណ្ឌច្បារអំពៅ ខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ>>>រថយន្តកុងតឺន័រដឹកលើសចំណុះបើកលឿន ប៊ួងចង្កូតជ្រុល បណ្ដាលឲធ្លាក់ទូរទៅថ្នល់>>>ផ្លូវងងឹត គួបផ្សំនិងល្បឿនលឿន មើលមិនឃើញការដ្ឋាន ធ្លាក់ចូលទឹកស្លាប់>>>ម៉ូតូកង់បីឥណ្ឌាវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយ ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់

ឧកញ៉ា ហ៊ុន ជា ទម្លាយពីអ្នកកាងយកជ្រូកផ្ទុកជំងឺប៉េស្ដជ្រូកអាហ្វ្រិកចូលក្នុងខេត្ដស្វាយរៀង

ភ្នំពេញ ៖ លោកឧកញ៉ា ហ៊ុន ជា បានទម្លាយនិងថ្កោលទោសចំពោះមន្ដ្រីយោធាមួយក្រុមតូច ដែលបានកាងយកជ្រូកផ្ទុកជំងឺប៉េស្ដជ្រូកអាហ្វ្រិក ចូលក្នុងខេត្ដស្វាយរៀង ដែលជាហេតុនាំអោយជ្រូកឈឺ និងងាប់មានអត្រាខ្ពស់ដល់១០០ភាគរយ និងបង្កការខាតបង់ធ្ងន់ធ្ងរ ដល់ក្រុមអាជីវករចិញ្ចឹមជ្រូក ដោយសារតែផលចំនេញរបស់ជនល្មើស ។ 

ក្នុងសារដែលបានបង្ហោះមុននេះបន្តិច លោកឧកញ៉ា ហ៊ុន ជា បានសរសេរថា « ខ្ញុំបាទនិងប្រជាពលរដ្ឋទូទៅនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបងប្អូនប្រជាពលរដ្ឋ ខេត្ដស្វាយរៀង សូមថ្កោលទោសយ៉ាងខ្លាំង ចំពោះមន្ដ្រីយោធាមួយក្រុមតូច ដែលបានកាងយកសត្វជ្រូកផ្ទុកជំងឺប៉េស្ដជ្រូកអាហ្វ្រិក ចូលក្នុងខេត្ដស្វាយរៀង  ដែលជាហេតុនាំអោយជ្រូកឈឺ និងងាប់មានអត្រាខ្ពស់ ដល់១០០ភាគរយ ហើយជំងឺនេះបានផ្ទុះឡើង នៅភូមិឬស្សីជូខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ 

បើយោងតាមការប្រកាសរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនេះ ជាការផ្អាកបណ្ដោះអាសន្ន!!!!!!  #-តើការផ្អាកការចិញ្ចឹម ទិញលក់ និងដឹកជញ្ជូនសត្វជ្រូក របស់បងប្អូនអាជីវករ នៅតំបន់នោះរងការខាតបង់ប៉ុន្មាន????? ព្រោះក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏បានប្រកាសដែលថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ បង្កការខាតបង់ធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូក ។

ខ្ញុំក៏ដូចបងប្អូនប្រជាពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចដែលពាក់ព័ន្ធចំពោះបញ្ហានេះ មេត្តាចាត់វិធានដល់ជនប្រព្រឹត្តល្មើសនេះ មកផ្ដន្ទាទោសទៅតាមច្បាប់ ស្ដីពីសុខភាពសត្វនិងផលិតកម្ម និងធ្វើការផាកពិន័យអោយធ្ងន់ធ្ងរ ព្រោះថាបងប្អូនប្រជាពលរដ្ឋរងការខាតបង់ច្រើនណាស់។ នេះងាប់ជ្រូក ចុះបើបង្កជំងឺកាចសាហាវវិញ តើអ្នកទទួលខុសត្រូវ? #-បើបងប្អូនសមត្ថកិច្ចមិនចាត់វិធានការក្ដៅ ចំពោះជនល្មើសទាំងនោះទេ វានិងក្លាយជាការឈឺចាប់បំផុតសំរាប់បងប្អូនអាជីវករ ព្រោះការខាតបង់របស់ពួកគាត់ គឺដោយសារតែផលចំនេញរបស់ជនល្មើស 😡!!!!! » ៕ 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សុខភាព, សេដ្ឋកិច្ច

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!