ព័ត៌មាន​ទាន់ហេតុការណ៍
យុទ្ធនាការរយៈពេល១ខែគ្មានការផាកពិន័យ គឺអ្នកធ្វើដំណើរដោយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បី ឬជនពិកាក៏ដោយ>>>កម្មករសំណង់ម្នាក់ ដើរអត់ពាក់ល្បែកជើង ជាន់ដែក ប៉ះនឹងតំណរខ្សែភ្លើងម៉ូទ័រឆក់ស្លាប់ មួយរំពេច>>>សហគ្រាស ឯកបុគ្គល រតនាហ្គាស ចេញមុខទទួលខុសត្រូវចំពោះរថយន្តដឹកហ្គាសដែលបុកនិងកិននគរបាលម្នាក់ស្លាប់>>>រថភ្លើងបុកបុរសម្នាក់ ជាសំណង់ការដ្ឋានស្ពានអាកាសចោមចៅ ស្លាប់នៅសង្កាត់ប្រទះឡាង>>>ផឹកស្រាថ្នាំ បាត់ពីផ្ទះមួយយប់ ព្រឹកឡើងភ្ញាក់ផ្អើលឃើញសាកសព លើផ្លូវរថភ្លើង>>>អគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនយក្ស​យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅ​ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍>>>ឆេះរថយន្តធុនយក្សនិងទំនិញ នៅខណ្ឌច្បារអំពៅ ខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ>>>រថយន្តកុងតឺន័រដឹកលើសចំណុះបើកលឿន ប៊ួងចង្កូតជ្រុល បណ្ដាលឲធ្លាក់ទូរទៅថ្នល់>>>ផ្លូវងងឹត គួបផ្សំនិងល្បឿនលឿន មើលមិនឃើញការដ្ឋាន ធ្លាក់ចូលទឹកស្លាប់>>>ម៉ូតូកង់បីឥណ្ឌាវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយ ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់

ចេញមកបំរ៉ុងធ្វើសកម្មភាព តែប៉ះនិងកំលាំង កំពុងឃ្លាំមើល ដេញផ្អើលក្នុងខណ្ឌពោធិ៍សែនជ័យ ឃាត់បាន២នាក់មុខសញ្ញាចាស់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ដែលជាបក្សពួកសេសសល់ កន្លងមកសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាន ត្រូវឃាត់បានទៀតហើយ ខណៈជនសង្ស័យ ២នាក់នេះជិះម៉ូតូចេញមកក្រវែល បំរ៉ុងធ្វើសកម្មភាពឆក់ ទូរស័ព្ទ រឺកាបូបពីប្រជាពលរដ្ឋនិងជនជាតិចិន ។

ហេុតការណ៍ដេញប្រផាប់ប្រភីង នេះនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០៩ កក្តដា ២០១៩ នៅចំណុចបុរីញ៉ូថោន ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ដេញឃាត់ បាននៅចំណុចក្នុងវត្តអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

មុនពេលកើតហេតុ កំលាំងនគរបាលខណ្ឌ ពោធិ៍សែនជ័យ បានដាក់គោលដៅនៅចំណុចទីតាំងខាងលើ លុះមកដល់ម៉ោង៣និង៣០នាទី ស្រាប់តែលេចជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌សពាក់ស្លាកលេខ 1FD-2169 ហើយកំលាំងបានជិះតាមក្រោយ តែជនសង្ស័យទាំ២នាក់ បានដឹងខ្លួន បានបន្ថែមល្បឿនរត់គេចខ្លួន ហើយសមត្ថកិច្ចបានបោះដៃប្រកាស់តាមវិទ្យុទាក់ទង ផ្អើលអស់ជួយចេញមកស្ទាក់ដេញ តាមជនសង្ស័យរហូតជនសង្ស័យជិះម៉ូតូចូលក្នុងវត្តអង្គត្រគៀត ទើបកំលាំងក្របួចបានទាំង២នាក់តែម្តង ។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕


Filed in: ព័ត៌មានថ្មី, សន្តិសុខ & សង្គម

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!