ព័ត៌មាន​ទាន់ហេតុការណ៍
យុទ្ធនាការរយៈពេល១ខែគ្មានការផាកពិន័យ គឺអ្នកធ្វើដំណើរដោយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បី ឬជនពិកាក៏ដោយ>>>កម្មករសំណង់ម្នាក់ ដើរអត់ពាក់ល្បែកជើង ជាន់ដែក ប៉ះនឹងតំណរខ្សែភ្លើងម៉ូទ័រឆក់ស្លាប់ មួយរំពេច>>>សហគ្រាស ឯកបុគ្គល រតនាហ្គាស ចេញមុខទទួលខុសត្រូវចំពោះរថយន្តដឹកហ្គាសដែលបុកនិងកិននគរបាលម្នាក់ស្លាប់>>>រថភ្លើងបុកបុរសម្នាក់ ជាសំណង់ការដ្ឋានស្ពានអាកាសចោមចៅ ស្លាប់នៅសង្កាត់ប្រទះឡាង>>>ផឹកស្រាថ្នាំ បាត់ពីផ្ទះមួយយប់ ព្រឹកឡើងភ្ញាក់ផ្អើលឃើញសាកសព លើផ្លូវរថភ្លើង>>>អគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនយក្ស​យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅ​ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍>>>ឆេះរថយន្តធុនយក្សនិងទំនិញ នៅខណ្ឌច្បារអំពៅ ខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ>>>រថយន្តកុងតឺន័រដឹកលើសចំណុះបើកលឿន ប៊ួងចង្កូតជ្រុល បណ្ដាលឲធ្លាក់ទូរទៅថ្នល់>>>ផ្លូវងងឹត គួបផ្សំនិងល្បឿនលឿន មើលមិនឃើញការដ្ឋាន ធ្លាក់ចូលទឹកស្លាប់>>>ម៉ូតូកង់បីឥណ្ឌាវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយ ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់

រថយន្តបុកជាមួយរថភ្លើង ទោះរថភ្លើងមិនខូចខាតក៏ដោយ តែទារ១៥០០ដុល្លារ ព្រោះគិតខាតពេលវេលា១ម៉ោង៣០០០ដុល្លារ

ភ្នំពេញ ៖ រថយន្តមួយគ្រឿង បើកបរដោយជនជាតិចិន ក្នុងសភាពស្រវឹង ឆ្លងកាត់ផ្លូវរថភ្លើង ត្រូវបានរថភ្លើងបុក កាលពីវេលាម៉ោង១២និង១០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវដែកផ្សារដីហុយ (តាមផ្លូវហាន់ណូយ) ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុរថភ្លើង ធ្វើដំណើរពីលិចទៅកើត (ឆ្ពោះទៅស្ថានីយ៍) បើកជិតឆ្លងកាត់ផ្លូវហាន់ណូយ ស្របពេលនោះក៏មានរថយន្ត ម៉ាកលុច្សសុីសRX300 បើកបរដោយបុរសម្នាក់ ជាជនជាតិចិនមានសភាពស្រវឹង ព្រមទាំងមាននារីជនជាតិខ្មែរ២នាក់រួមដំណើរ ធ្វើដំណើរលើផ្លូវហាន់ណូយ ពីជើងទៅត្បូង បានឆ្លងកាត់មិនប្រយ័ត្ន ព្រោះមិនឃើញបារ៉ាស់បិទ ក៏ត្រូវរថភ្លើងបុកបោកចំហៀង រថយន្តរងការខូចខាតមួយចំហៀងយ៉ាងដំណំ ចំណែកឯរថភ្លើងមិនខូចខាតនោះទេ។  ក្នុងហេតុការណ៍នេះមិនមានអ្នកណាម្នាក់រងរបួសនោះឡើយ។ 

ក្រោយកើតហេតុ ភាគីខាងរថយន្តនិយាយថា មកពីរថភ្លើងឆ្លងកាត់មិនបានបិទបារ៉ាស់ តែអ្នកបើកបររថភ្លើងនិយាយវិញថា ម៉ោងនេះគឺអ្នកដាក់បារ៉ាស់គេសម្រាកអស់ហើយ ប៉ុន្តែខាងរថភ្លើងមានភ្នាក់ងារម្នាក់ទៀតឈររង់ចាំនៅទីនេះ និងពេលបើកជិតមកដល់គាត់បានស៊ីផ្លេរ ។

បន្ទាប់ពីជជែកវែកញែករួចមក ខាងរថយន្តដែលរងការខូចខាត សុំយករថយន្តរបស់ខ្លួន យកទៅជួសជុលដោយខ្លួនឯង តែភាគីខាងរថភ្លើងមិនយល់ព្រម ដោយគិតពេលវេលាក្នុងមួយម៉ោង៣០០០ដុល្លារ ហើយក៏ទារខាងរថយន្តចំនួន១៥០០ដុល្លារ តែខាងរថយន្តមិនព្រមឲ្យ ក៏សុំឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ យករថយន្តទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ដោយ ៖ ធ្នូជ័យ

Filed in: ព័ត៌មានថ្មី, សន្តិសុខ & សង្គម

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!