ខេត្តព្រះសីនុ ក្នុងពេលឆាប់ៗខាងមុខនឹងឈប់លិចលង់ដោយជំនន់ទឹកភ្លៀង ជាមួយផ្លូវថ្នល់ត្រូវជួសជុលនិងស្ថាបនាទូទាំងខេត្ត

ព្រះសីហនុ ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្ដម គួចចំរើន បានបញ្ជាក់ថា ខេត្តព្រះសីនុក្នុងពេលឆាប់ៗខាងមុខនឹងឈប់លិចលង់ដោយជំនន់ទឹកភ្លៀង ជាមួយនឹងផ្លូវថ្នល់ទូទាំងខេត្តទាំងមូល ត្រូវជួសជុលនិងស្ថាបនា បន្ទាប់ពីវិធានការណ៍ដោះស្រាយបញ្ហាជាច្រើនត្រូវបានអនុវត្ត ។

ឯកឧត្ដមជម្រាបដល់មហាជនថា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដមជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណ:ការនិងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបញ្ហាប្រឈម និងដំណោះស្រាយនានា ពាក់ព័ន្ធប្រព័ន្ធលូមេរំដោះទឹកភ្លៀង ប្រព័ន្ធលូមេរំដោះទឹកកខ្វក់ និងការស្ថាបនាផ្លូវ ដែលមានការខូចខាតទូទាំងខេត្តព្រះសីហនុទាំងមូល ។

ជាលទ្ធផលនៃកិច្ចប្រជុំ សំរាប់បញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង និងបញ្ហាខូចខាតផ្លូវ ក្នុងខេត្តព្រះសីហនុ ដែលកើតមានកន្លងមកនេះ រដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយក្រសួងសាធារណ:ការ ​និងដឹកជញ្ជូន នឹងខិតខំធ្វើការដោះស្រាយបាន នៅក្នុងពេលឆាប់ៗខាងមុខនេះ។  ដូចនេះដើម្បីឲ្យគម្រោងការណ៍ទាំងអស់ខាងលើនេះ ទទួលបានប្រសិទ្ឋភាពខ្ពស់ សូមបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុទាំងអស់ ចូលរួមសហការប្រកបដោយឆន្ទៈខ្ពស់ ៕