ព័ត៌មាន​ទាន់ហេតុការណ៍
យុទ្ធនាការរយៈពេល១ខែគ្មានការផាកពិន័យ គឺអ្នកធ្វើដំណើរដោយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បី ឬជនពិកាក៏ដោយ>>>កម្មករសំណង់ម្នាក់ ដើរអត់ពាក់ល្បែកជើង ជាន់ដែក ប៉ះនឹងតំណរខ្សែភ្លើងម៉ូទ័រឆក់ស្លាប់ មួយរំពេច>>>សហគ្រាស ឯកបុគ្គល រតនាហ្គាស ចេញមុខទទួលខុសត្រូវចំពោះរថយន្តដឹកហ្គាសដែលបុកនិងកិននគរបាលម្នាក់ស្លាប់>>>រថភ្លើងបុកបុរសម្នាក់ ជាសំណង់ការដ្ឋានស្ពានអាកាសចោមចៅ ស្លាប់នៅសង្កាត់ប្រទះឡាង>>>ផឹកស្រាថ្នាំ បាត់ពីផ្ទះមួយយប់ ព្រឹកឡើងភ្ញាក់ផ្អើលឃើញសាកសព លើផ្លូវរថភ្លើង>>>អគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនយក្ស​យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅ​ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍>>>ឆេះរថយន្តធុនយក្សនិងទំនិញ នៅខណ្ឌច្បារអំពៅ ខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ>>>រថយន្តកុងតឺន័រដឹកលើសចំណុះបើកលឿន ប៊ួងចង្កូតជ្រុល បណ្ដាលឲធ្លាក់ទូរទៅថ្នល់>>>ផ្លូវងងឹត គួបផ្សំនិងល្បឿនលឿន មើលមិនឃើញការដ្ឋាន ធ្លាក់ចូលទឹកស្លាប់>>>ម៉ូតូកង់បីឥណ្ឌាវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយ ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់

សមត្ថកិច្ចឃាត់ខ្លួនប្ដីដែលប្រើអំពើហិង្សាលើប្រពន្ធបែកពេញផ្ទៃមុខបានហើយ បន្ទាប់ពីខលមកសារព័ត៌មានថាចុះផ្សាយមិនអស់សេចក្ដីតាមសម្ដីប្រពន្ធ

ភ្នំពេញ ៖ ជនសង្ស័យជាប្ដីដែលប្រើប្រាស់អំពើហិង្សា វាយប្រពន្ធរបួសពេញផ្ទៃមុខរបួសធ្ងន់នោះ ឥឡូវត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍និងខណ្ឌឬស្សីកែវឃាត់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីសាកសួរនិងអនុវត្តតាមនីតិវិធី ។ 

មុនឈានទៅការឃាត់ខ្លួនជនសង្ស័យនេះ គឺជនសង្ស័យបានទាក់ទងមកខាងសារព័ត៌មានអង្គភាពយើង ដើម្បីសុំការបំភ្លឺជុំវិញការបកស្រាយរបស់នារីរងគ្រោះជាប្រពន្ធ ថាការផ្សព្វផ្សាយនោះមិនទាន់អស់សេចក្ដី ។ បុរសនោះបានទាមទារដាច់ខាតអោយអ្នកសារព័ត៌មាន ត្រូវតែមកជួបខ្លួននៅចំណុចបន្ទប់ជួលខាងលើ ( មុនសារព័ត៌មានទៅជួបគឺបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍) ដោយរៀបរាប់ថា ប្រពន្ធបានថតរូបជាមួយបុរសម្នាក់ ឯការវាយដុំនោះពិតជាបានប្រព្រឹត្តមែន ។ ស្របពេលស្រាយបំភ្លឺ រៀបរាប់តាមសារព័ត៌មានចប់ សមត្ថកិច្ចបានឃាត់ខ្លួនតែម្ដង ។

សូមជម្រាបថាស្រ្តីរងគ្រោះមានឈ្មោះ  អាត លីណា អាយុ២៣ឆ្នាំ  មានមុខរបរការងារតាមហាង ស្រុកកំណើតនៅខេត្តរតនៈគិរី  មានប្ដីឈ្មោះ ផន សម្ផស្ស ២៤ឆ្នាំ(ជនដៃដល់) មានស្រុកកំណើតខេត្តព្រៃវែង មានកូនស្រីម្នាក់ជាចំណងដៃ អាយុ១ខួបជាង រស់នៅជាមួយម្ដាយក្មេក។ អ្នកទាំងពីរក្លាយជាប្ដីប្រពន្ធ (ពិធីសែន) ប្រហែលជាង៣ឆ្នាំ ។

នារីជាប្រពន្ធ បានរងនូវអំពើហិង្សារបួសពេញផ្ទៃមុខ ដោយសារប្ដីកាលពីវេលាម៉ោងប្រហែល៦ល្ងាច ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល ភូមិឡឥដ្ឋទី១ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជិតជ្រោះបាត់ស្នេហ៍ ។ នារីរងគ្រោះបានរៀបរាប់ថា ប្ដីរបស់នាងបានច្របាច់ករវាយដំ និងយកកាំបិតវ៉ះមុខនាង រួចយកទូរស័ព្ទ១គ្រឿង និងលុយជាង៣០០ដុល្លារ រត់គេចខ្លួនបាត់ ។នារីរងគ្រោះ ត្រូវសាច់ញាតិនិងអ្នកជិតខាង បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតសង្គ្រោះបន្ទាន់ និងបានធូរស្បើយវិញនៅថ្ងៃទី៩ ៕ 

Filed in: ព័ត៌មានថ្មី

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!