ព័ត៌មាន​ទាន់ហេតុការណ៍
យុទ្ធនាការរយៈពេល១ខែគ្មានការផាកពិន័យ គឺអ្នកធ្វើដំណើរដោយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បី ឬជនពិកាក៏ដោយ>>>កម្មករសំណង់ម្នាក់ ដើរអត់ពាក់ល្បែកជើង ជាន់ដែក ប៉ះនឹងតំណរខ្សែភ្លើងម៉ូទ័រឆក់ស្លាប់ មួយរំពេច>>>សហគ្រាស ឯកបុគ្គល រតនាហ្គាស ចេញមុខទទួលខុសត្រូវចំពោះរថយន្តដឹកហ្គាសដែលបុកនិងកិននគរបាលម្នាក់ស្លាប់>>>រថភ្លើងបុកបុរសម្នាក់ ជាសំណង់ការដ្ឋានស្ពានអាកាសចោមចៅ ស្លាប់នៅសង្កាត់ប្រទះឡាង>>>ផឹកស្រាថ្នាំ បាត់ពីផ្ទះមួយយប់ ព្រឹកឡើងភ្ញាក់ផ្អើលឃើញសាកសព លើផ្លូវរថភ្លើង>>>អគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនយក្ស​យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅ​ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍>>>ឆេះរថយន្តធុនយក្សនិងទំនិញ នៅខណ្ឌច្បារអំពៅ ខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ>>>រថយន្តកុងតឺន័រដឹកលើសចំណុះបើកលឿន ប៊ួងចង្កូតជ្រុល បណ្ដាលឲធ្លាក់ទូរទៅថ្នល់>>>ផ្លូវងងឹត គួបផ្សំនិងល្បឿនលឿន មើលមិនឃើញការដ្ឋាន ធ្លាក់ចូលទឹកស្លាប់>>>ម៉ូតូកង់បីឥណ្ឌាវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយ ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់

រកឃើញកន្លែងផលិតទឹកក្រូច ប្រើប្រាស់សារធាតុគីមីដាក់លក់ឱ្យពលរដ្ឋ និងសិស្សសាលា

កំពង់ធំ ៖ ទីតាំងផលិតទឹកក្រូចខុសបច្ចេកទេស និងអនាម័យ និងប្រើប្រាស់សារធាតុគី ដែលជាហេតុនាំឲ្យប៉ះពាល់ដល់សុខភាព ដល់ប្រជាពលរដ្ឋ និងសិស្ស ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ព្រៃពន្លិច ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានម្ចាស់សិប្បកម្មឈ្មោះ លឹម ភ័ណ្ឌ ត្រូវជាអនុប្រធានសភាពាណិជ្ជកម្មកំពង់ធំ និង ព្រះវិហារ។

ប្រតិបត្តិការនេះបានធ្វើឡើង ដោយលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ អមដោយលោកព្រះរាជអាជ្ញារង ដួង សារ៉ន លោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋានរួមទាំងសមត្ថកិច្ចអធិការក្រុងស្ទឹងសែន ដោយមានការចង្អុលបង្ហាញ ពីសំណាក់ ឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ( គ.ប.ផ.ក) ។ 

ទឹកក្រូចដែលមានស្លាកសញ្ញាLP កំពុងតែចរាចរណ៍យ៉ាងគគ្រឹកគគ្រេង និងចែកចាយយ៉ាងទូលំទូលាយ ក្នុងខេត្តកំពង់ធំសៀមរាប និងព្រះវិហារ និងខេត្តមួយចំនួនទៀត ត្រូវបានរកឃើញចំនុច មិនប្រកតីចំនួន៦មុខ ទី១ មិនបានសុំច្បាប់ចុះបញ្ជីផលិតផលនៅលើសំបកវេចខ្ចប់ មិនមានច.ប.ផ ទី២ នៅលើសំបកវេចខ្ចប់ ដាក់អាសយដ្ឋានមិនពិតប្រាកដ ទី៣ មិនមានវិញ្ញាបនបត្របញ្ជាក់គុណភាព ទី៤ប្រើប្រាស់សារធាតុគីមី ( សម្រាប់ផលិតទឹកក្រូច) ទី៥ ទំនិញនាំចូលគ្មានប្រភពច្បាស់លាស់ ទី៦ រក្សាទុកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ទី៧ នៅលើសំបកវេចខ្ចប់ទឹកសុទ្ធ មិនមានចុះបញ្ជី ( CS) ។ 

សកម្មភាពការផលិតទឹកក្រូចក្លែងក្លាយ របស់សប្បកម្មផលិតទឹកក្រូច គឺគ្រប់ដបនីមួយៗ ដាក់មេនិងពណ៌ ដោយបង្ហូរចេញពីធុងស៊ីទែន ហើយបញ្ជូលទៅក្នុងដប ក្រោយមកយកដបដែលដាក់មេទឹកក្រូចច្រកទឹកពីក្បាលរ៉ូម៉េនេ និងបានតាមពណ៌ដែលតំម្រូវការហើយយកមកវិចខ្ចប់ ដឹកលក់តាមទីផ្សារ ក្នុងនោះក៏រកឃើញសារធាតុគីមី និងជីអីរ៉េ និងម្សៅសម្រាប់លាយទឹកក្រូច ជាច្រើនមុខទៀត សមត្ថកិច្ចបាននាំយកវត្ថុតាងមួយចំនួន មកពិនិត្យ នៅស្នងការនគបាលខេត្តកំពង់ធំ ដើម្បីរកសារធាតុហាមឃាត់ និងធ្វើកំណត់ហេតុ ។គណៈកម្មការឯកភាព គ្នាបិទទីតាំងបណ្តោះអាសន្ន និងផ្អាកការផលិត និងចែកចាយ ដោយរង់ចាំឲ្យភាគីម្ចាស់សិប្បកម្ម ចូលមកដោះស្រាយតាមនិតិវិធីច្បាប់ ៕ 

Filed in: ព័ត៌មានថ្មី, សុខភាព

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!