ធ្លាប់ធ្វើសកម្មភាពជាង១០លើក ក្នុងក្រុងភ្នំពេញ មកអស់ក្បាច់ត្រឹមខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ នៅថ្ងៃទី ១០ កក្តដា ២០១៩នេះ លោករវសេនីយ៍ឯក យឹម សារ៉ាន់ បានប្រាប់ BBN ឲដឹងថាកាលពីវេលាម៉ោង១០ និង៣០ នាទីយប់ថ្ងៃទី៩ កក្តដា យប់មិញនេះ កំលាំងរបស់លោកបាន ឃាត់ខ្លួនជន សង្ស័យចំនួន៤នាក់ទៀតហើយ ពាក់ព័ន្ធនិងករណីឆក់កាបូបនិងទូរស័ព្ទតាមផ្លូវសារធារណៈ ហើយលោកបានបញ្ជាក់ទៀតថា ក្នុង១ថ្ងៃនេះកំលាំងបានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនិងករណីឆក់ ចំនួន៦នាក់ ២ក្រុមផ្សេងគ្នា (ពេលល្ងាច២នាក់)។

ជនសង្ស័យទាំង៤នាក់ខាងលើរួមមាន ៖ ជនសង្ស័យទី១ឈ្មោះ ឡូញ មីងសែង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។    ជនសង្ស័យទី២ឈ្មោះ ប៉ែន វិរះ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។  ជនសង្ស័យទី៣ ឈួន ចំរ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។  ជនសង្ស័យទី៤ ចាន់ ប្រុសពេជ្រ ភេតប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ជនសង្ស័យទាំង៤នាក់ជិះ ម៉ូតូ២គ្រឿង ១ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី២០១៥ ពណ៍ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 1FC-4284 ទី២ម៉ូតូម៉ាក ហុងដាសេ១១០ ស៊េរី២០១២ ពណ៍ខ្មៅ ពាក់ស្លាកលេខ 1FJ-5553។

តាមចម្លើយសារភាព របស់ជនសង្ស័យថា ក្រុមពួកគេធ្លាប់ធ្វើសកម្មភាព៣នាក់ នៅផ្លូវវេងស្រេង កាលកំឡុងចុងខែ៦ និងដើមខែ៧ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងធ្វើជាង១០ដង នៅក្នុងខណ្ឌចំការមន មិនចាំថ្ងៃខែ។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕