ព័ត៌មាន​ទាន់ហេតុការណ៍
យុទ្ធនាការរយៈពេល១ខែគ្មានការផាកពិន័យ គឺអ្នកធ្វើដំណើរដោយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បី ឬជនពិកាក៏ដោយ>>>កម្មករសំណង់ម្នាក់ ដើរអត់ពាក់ល្បែកជើង ជាន់ដែក ប៉ះនឹងតំណរខ្សែភ្លើងម៉ូទ័រឆក់ស្លាប់ មួយរំពេច>>>សហគ្រាស ឯកបុគ្គល រតនាហ្គាស ចេញមុខទទួលខុសត្រូវចំពោះរថយន្តដឹកហ្គាសដែលបុកនិងកិននគរបាលម្នាក់ស្លាប់>>>រថភ្លើងបុកបុរសម្នាក់ ជាសំណង់ការដ្ឋានស្ពានអាកាសចោមចៅ ស្លាប់នៅសង្កាត់ប្រទះឡាង>>>ផឹកស្រាថ្នាំ បាត់ពីផ្ទះមួយយប់ ព្រឹកឡើងភ្ញាក់ផ្អើលឃើញសាកសព លើផ្លូវរថភ្លើង>>>អគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនយក្ស​យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅ​ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍>>>ឆេះរថយន្តធុនយក្សនិងទំនិញ នៅខណ្ឌច្បារអំពៅ ខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ>>>រថយន្តកុងតឺន័រដឹកលើសចំណុះបើកលឿន ប៊ួងចង្កូតជ្រុល បណ្ដាលឲធ្លាក់ទូរទៅថ្នល់>>>ផ្លូវងងឹត គួបផ្សំនិងល្បឿនលឿន មើលមិនឃើញការដ្ឋាន ធ្លាក់ចូលទឹកស្លាប់>>>ម៉ូតូកង់បីឥណ្ឌាវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយ ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់

រស់នៅរងាឯកាពេក នារីម្នាក់សម្រេចបញ្ចប់ជីវិត តែមានគេជួយទាន់

ភ្នំពេញ ៖ មានការភ្ញាល់ផ្អើលមួយកើតឡើងទាំងកណ្ដាលយប់ បន្ទាប់ពីមាននារីម្នាក់បានគិតខ្លី មកលោតទឹកសម្លាប់ខ្លួន នៅមុខវាំង តែត្រូវបងប្អូនប្រជាពលរដ្ឋជួយទាន់ រួចស្រង់យកមកលើគោកវិញ កាលពីវេលាម៉ោង១និង៥០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខព្រះបរមរាជវាំង ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នារីរងគ្រោះខាងលើមានឈ្មោះ ស្រីនិច អាយុ២២ឆ្នាំ បានរៀបរាប់ថា ដោយរូបនាងពិបាកចិត្តខ្លាំងពេក ព្រោះបងស្រីនាងបង្កើតបានស្លាប់ចោល បន្សល់ទុកឲ្យរូបគាត់រស់នៅតែម្នាក់ឯង រងាឯកាកណ្ដោចកណ្ដែង គិតអ្វីមិនចេញ ទើបឈានដល់ការសំរេចបញ្ចប់ជីវិតតែម្ដង ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ បានលោងលួមកុំឲ្យនាងគិតខ្លីតទៅទៀត ពិភពលោកវែងឆ្ងាយណាស់ ហើយក៏រកកង់បីឲ្យនាងជិះត្រលប់ទៅផ្ទះវិញ ៕ 

Filed in: ព័ត៌មានថ្មី

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!