ព័ត៌មាន​ទាន់ហេតុការណ៍
យុទ្ធនាការរយៈពេល១ខែគ្មានការផាកពិន័យ គឺអ្នកធ្វើដំណើរដោយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បី ឬជនពិកាក៏ដោយ>>>កម្មករសំណង់ម្នាក់ ដើរអត់ពាក់ល្បែកជើង ជាន់ដែក ប៉ះនឹងតំណរខ្សែភ្លើងម៉ូទ័រឆក់ស្លាប់ មួយរំពេច>>>សហគ្រាស ឯកបុគ្គល រតនាហ្គាស ចេញមុខទទួលខុសត្រូវចំពោះរថយន្តដឹកហ្គាសដែលបុកនិងកិននគរបាលម្នាក់ស្លាប់>>>រថភ្លើងបុកបុរសម្នាក់ ជាសំណង់ការដ្ឋានស្ពានអាកាសចោមចៅ ស្លាប់នៅសង្កាត់ប្រទះឡាង>>>ផឹកស្រាថ្នាំ បាត់ពីផ្ទះមួយយប់ ព្រឹកឡើងភ្ញាក់ផ្អើលឃើញសាកសព លើផ្លូវរថភ្លើង>>>អគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនយក្ស​យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅ​ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍>>>ឆេះរថយន្តធុនយក្សនិងទំនិញ នៅខណ្ឌច្បារអំពៅ ខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ>>>រថយន្តកុងតឺន័រដឹកលើសចំណុះបើកលឿន ប៊ួងចង្កូតជ្រុល បណ្ដាលឲធ្លាក់ទូរទៅថ្នល់>>>ផ្លូវងងឹត គួបផ្សំនិងល្បឿនលឿន មើលមិនឃើញការដ្ឋាន ធ្លាក់ចូលទឹកស្លាប់>>>ម៉ូតូកង់បីឥណ្ឌាវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយ ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់

លោក លឹម ភ័ណ្ឌ ប្ដឹងសមត្ថកិច្ចមួយក្រុមដែលចុះបង្ក្រាបសិប្បកម្មខ្លួន ដោយស្នើសុំ៨ចំណុច ក្នុងនោះទាមទារប្រាក់១លានដុល្លារ រួចផ្ដន្ទាទោស

ភ្នំពេញ ៖ យោងតាមបណ្ដឹងរបស់លោក លឹម ភ័ណ្ឌ ដែលជាម្ចាស់សហគ្រាស «លឹមភ័ណ្ឌផលិតទឹកសុទ្ធទឹកក្រូច» នៅទីរួមខេត្តកំពង់ធំ បានដាក់ពាក្យបណ្ដឹងទៅកាន់ ឯកឧត្ដមនាយឧត្តមេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ( គ.ប.ផ.ក) ដោយស្នើសុំប្ដឹងលោក កាន់ វឌ្ឍនា និងសមត្ថកិច្ចទាំងអស់ ដែលបានចូលរួមក្នុងប្រតិបត្តិការនោះ ដោយទាមទារសំណង១លានដុល្លារ រួចផ្ដន្ទាទោសតាមច្បាប់ និងសំណើ៨ចំណុចផ្សេងទៀត។ សេចក្ដីលម្អិតនៃពាក្យបណ្ដឹង មានភ្ជាប់នៅខាងក្រោម ។ 

សូមរំលឹកថា សិប្បកម្មខាងលើនេះ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ព្រៃពន្លិច ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានម្ចាស់សិប្បកម្មឈ្មោះ លឹម ភ័ណ្ឌ ត្រូវជាអនុប្រធានសភាពាណិជ្ជកម្មកំពង់ធំ និងព្រះវិហារ ។ ប្រតិបត្តិការនេះ មានការចូលរួមពី លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ អមដោយលោកព្រះរាជអាជ្ញារង ដួង សារ៉ន  លោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋាន រួមទាំងសមត្ថកិច្ចអធិការក្រុងស្ទឹងសែន ។

សមត្ថកិច្ចឱ្យដឹងថា ទឹកក្រូចដែលមានស្លាកសញ្ញា LP កំពុងតែចរាចរណ៍ និងចែកចាយយ៉ាងទូលំទូលាយ ក្នុងខេត្តកំពង់ធំ សៀមរាប និងព្រះវិហារ និងខេត្តមួយចំនួនទៀត ត្រូវបានរកឃើញចំនុច មិនប្រកតីចំនួន៦មុខ ទី១មិនបានសុំច្បាប់ចុះបញ្ជីផលិតផល នៅលើសំបកវេចខ្ចប់ មិនមានច.ប.ផ ទី២នៅលើសំបកវេចខ្ចប់ ដាក់អាសយដ្ឋានមិនពិតប្រាកដ ទី៣មិនមានវិញ្ញាបនបត្របញ្ជាក់គុណភាព ទី៤ប្រើប្រាស់សារធាតុគីមី ( សម្រាប់ផលិតទឹកក្រូច) ទី៥ទំនិញនាំចូលគ្មានប្រភពច្បាស់លាស់ ទី៦រក្សាទុកទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទ ទី៧នៅលើសំបកវេចខ្ចប់ទឹកសុទ្ធមិនមានចុះបញ្ជី( CS) ៕

Filed in: ព័ត៌មានថ្មី

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!