មន្រ្តីជំនាញប្រចាំខេត្តម្នាក់ សារភាពកំហុស ក្រោយអះអាងថា សហគ្រាសរបស់លោកលឹម ភ័ណ្ឌ មានច្បាប់អនុញ្ញាតត្រឹមត្រូវ

ភ្នំពេញ ៖ លោក នួន ស៊ីណាល់ អនុប្រធានមន្ទីរឧស្សាហកម្មខេត្តកំពង់ធំ បានទទួលកំហុស ចំពោះអះអាងរបស់ខ្លួនថា សហគ្រាសរបស់លោក លឹម ភ័ណ្ឌ មានច្បាប់អនុញ្ញាតត្រឹមត្រូវហើយ ឌៀលប្រមាថអ្នកសារព័ត៌មានថា បានសរសេរផ្សាយខុស បន្ទាប់សមត្ថកិច្ចជំនាញចុះបង្ក្រាបសហគ្រាសមួយនេះ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ។ 

លោក នួន ស៊ីណាល់ បានទទួលកំហុសនៅថ្ងៃទី១១ខែកក្កដាដោយអះអាងវិញថា សហគ្រាស«លឹមភ័ណ្ឌ ផលិតទឹកសុទ្ធ ទឹកក្រូច» នៅទីរួមខេត្តកំពង់ធំ ពិតជាមិនអនុលោមតាមច្បាប់កំណត់ ចំនួន៦ចំណុចទី១-មិនបានសុំច្បាប់ចុះបញ្ជីផលិតផលនៅលើសំបកវេចខ្ចប់មិនមានច.ប.ផ ទី២-នៅលើសំបកវេចខ្ចប់ដាក់អាសយដ្ឋានមិនពិតប្រាកដទី៣-មិនមានវិញ្ញាបនបត្របញ្ជាក់គុណភាព ទី៤-ប្រើប្រាស់សារធាតុគីមី( សម្រាប់ផលិតទឹកក្រូច) ទី៥-ទំនិញនាំចូលគ្មានប្រភពច្បាស់លាស់ ទី៦-រក្សាទុកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ។ 

យោងតាមរបាយការណ៍របស់( ​គ.ប.ផ.ក​ )​ បានបង្ហាញថា ក្រោយពីការត្រួតពិនិត្យរបស់​សមត្ថកិច្ចចម្រុះ​រួច​មក​ បានរកឃើញមានផលិតផល​ទឹកបរិសុទ្ធ​ ទឹកក្រូច​ គ្មាន​គុណភាព​  និងខុសច្បាប់ជាច្រើនមុខ​  ការផលិតខុសបច្ចេកទេ​ស​ និងគ្មានអនាម័យ​ ហើយ​ផលិត​ផល​ទាំង​នោះមានសារធាតុគីមីជាច្រើនមុខសម្រាប់លាយផ្សំក្នុង​  ទឹកបរិសុទ្ធ​ ទឹកក្រូច​ និងរកឃើញចំនុចមិនប្រក្រតីចំនួន៦មុខ​ ។

បន្ទាប់ពីបានពិនិត្យផលិតផលគ្មានគុណភាព​ គ្មានអនាម័យ​ និងខុសច្បាប់ទាំងនេះ​រួចមក​ លោក​ព្រះរាជអាជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំបានសម្រេច​ឲ្យ​ សមត្ថកិច្ចចំរុះ​ ដកហូតវត្ថុតាង​មួយចំនួន​ យកមកពិសោធន៍​បន្ថែម​ ហេីយ​និងសម្រេច​ឲ្យ​បិទទីតាំងនេះជាបណ្តោះអាសន្ន​  ផ្អាកការចែកចាយ​ ព្រមទាំង​ចេញដីការតាមចាប់ខ្លួនម្ចាស់សហគ្រាស ដែលរត់គេច ដេីម្បី​បញ្ជូន​ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់​ ៕