ព័ត៌មាន​ទាន់ហេតុការណ៍
យុទ្ធនាការរយៈពេល១ខែគ្មានការផាកពិន័យ គឺអ្នកធ្វើដំណើរដោយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បី ឬជនពិកាក៏ដោយ>>>កម្មករសំណង់ម្នាក់ ដើរអត់ពាក់ល្បែកជើង ជាន់ដែក ប៉ះនឹងតំណរខ្សែភ្លើងម៉ូទ័រឆក់ស្លាប់ មួយរំពេច>>>សហគ្រាស ឯកបុគ្គល រតនាហ្គាស ចេញមុខទទួលខុសត្រូវចំពោះរថយន្តដឹកហ្គាសដែលបុកនិងកិននគរបាលម្នាក់ស្លាប់>>>រថភ្លើងបុកបុរសម្នាក់ ជាសំណង់ការដ្ឋានស្ពានអាកាសចោមចៅ ស្លាប់នៅសង្កាត់ប្រទះឡាង>>>ផឹកស្រាថ្នាំ បាត់ពីផ្ទះមួយយប់ ព្រឹកឡើងភ្ញាក់ផ្អើលឃើញសាកសព លើផ្លូវរថភ្លើង>>>អគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនយក្ស​យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅ​ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍>>>ឆេះរថយន្តធុនយក្សនិងទំនិញ នៅខណ្ឌច្បារអំពៅ ខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ>>>រថយន្តកុងតឺន័រដឹកលើសចំណុះបើកលឿន ប៊ួងចង្កូតជ្រុល បណ្ដាលឲធ្លាក់ទូរទៅថ្នល់>>>ផ្លូវងងឹត គួបផ្សំនិងល្បឿនលឿន មើលមិនឃើញការដ្ឋាន ធ្លាក់ចូលទឹកស្លាប់>>>ម៉ូតូកង់បីឥណ្ឌាវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយ ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់

លោក ម៉ែន​ ច័ន្ទរិទ្ធី​ នឹងចាត់ការតាមច្បាប់ ប្រសិនបើនៅតែបន្តផ្សព្វផ្សាយបំភ្លើស ប៉ះពាល់កិត្តិយសលោក , ក្រុមគ្រួសារសពឧកញ៉ា ម៉ែន សារុន និង ថ្នាក់ដឹកនាំក្រសួងការពារជាតិ

ភ្នំពេញ​  ៖​ បន្ទាប់ពីសារព័ត៌មាននិងបុគ្គលមួយចំនួនតូច ក្នុងបណ្តាញសង្គមហ្វេសប៊ុក ចុះផ្សាយនូវព័ត៌មានជុំវិញ ករណីរត់ការចូលក្របខណ្ឌយោធា ​កាលពីថ្មីៗនេះរួចមក លោក ម៉ែន​ ច័ន្ទរិទ្ធី​ បានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩​ ដោយបានស្រាយបំភ្លឺបញ្ហា៣ចំណុចសំខាន់ៗ ដែលជាហេតុធ្វើអោយប៉ះពាល់កិត្តិយសធ្ងន់ធ្ងររបស់លោក ប៉ះពាល់កិត្តិយសក្រុមគ្រួសារ សពឧកញ៉ា ម៉ែន សារុន ជាពិសេសប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំ ក្រសួងការពារជាតិ។ 

​លោកម៉ែន​ ច័ន្ទរិទ្ធី​ បានបញ្ជាក់ថា​ ចំណុចទីមួយលោកសូមឱនកាយគោរពដល់ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល​ ជាពិសេសសម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ​ ជុំវិញការលាបពណ៌និងចុះផ្សាយព័ត៌មានបំភ្លើស ពាក់ព័ន្ធការងារកងទ័ព​ ដែលធ្វេីឱ្យប៉ះពាល់ដល់រូបលោក ពិសេសថ្នាក់ដឹកនាំក្រសួងការពារជាតិ​ ។

​លោកម៉ែន​ ច័ន្ទរិទ្ធី​ បានបន្តថា​ កាលពីម្សិលមិញ លោកបានទទួលព័ត៌មានថា​ មានជនខិលខូចបានផ្ដល់ព័ត៌មានមិនពិតទៅកាន់អ្នកសារព័ត៌មាននិងបណ្ដាញសង្គមហ្វេសបុក ដើម្បីផ្សាយលាបពណ៌ជុំវិញការររត់ការចូលក្របខណ្ឌយោធាពាក់ព័ន្ធជាមួយលោក ។  លោកសូមបដិសេធ និងច្រានចោលទាំងស្រុង​ ព្រោះវាជាព័ត៌មានមិនពិត។ លោកមិនទទួលយកការលាបពណ៌ ដែលធ្វេីឱ្យខូចដល់កិត្តិយសដល់រូបលោកផ្ទាល់ និងថ្នាក់ដឹកនាំក្រសួងការពារជាតិនោះឡើយ។ ប្រសិនរូបលោកបានប្រព្រឹត្តប្រាកដមែន​ លោកសូមទទួលខុសត្រូវទាំងស្រុង ចំពោះមុខច្បាប់ ។

​ចំពោះចំណុចទី២ លោក ម៉ែន​ ច័ន្ទរិទ្ធី​ បានបញ្ជាក់ថា​ ជុំវិញការសរសេរថា រូបលោកជាកូនរបស់សពលោកឧកញ៉ាម៉ែន​ សារុន​នោះលោកសូមបដិសេធទាំងស្រុង។ លោកមិនមានជាប់សាច់សារលោហិត ជាមួយលោកឧកញ៉ាម៉ែន​ សារុន​នោះទេ​ គ្រាន់តែមានត្រកូលដូចប៉ុណ្ណោះ​ ហេីយអ្នកសរសេរមួយចំនួននោះចេះតែគិតខ្លួនឯង​ ខុសពីការពិត ។  លោកក៏សូមខន្តីអភ័យទោស ដល់ក្រុមគ្រួសារសពលោកឧកញ៉ាម៉ែន​ សារុនផង ប្រសិនមិនពេញចិត្តឬប្រតិកម្មលេីរឿងនេះ​ សូមទំនាក់ទំនងទៅកាន់ផ្ទាល់ អ្នកដែលគេផ្សព្វផ្សាយ ដេីម្បីសួរពីការពិត​ លោកមិនទទួលខុសត្រូវឡេីយ​ ។

​លោកម៉ែន​ ច័ន្ទរិទ្ធី​ បានបញ្ជាក់នៅចំណុចទី៣ថា​ ចាប់ពីថ្ងៃនេះទៅប្រសិនមានបុគ្គលណា ឬសារព័ត៌មានណាមួយ នៅតែបន្តចុះផ្សាយបំភ្លើសខុសពីការពិត​ អំពីករណីខាងលេីនេះ​ លោកនឹងចាត់វិធានការ​តាមរយៈប្រព័ន្ធតុលាការ ចាត់ការតាមនីតិវិធីច្បាប់​តែម្តង ៕

Filed in: ព័ត៌មានថ្មី

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!