ព័ត៌មាន​ទាន់ហេតុការណ៍
យុទ្ធនាការរយៈពេល១ខែគ្មានការផាកពិន័យ គឺអ្នកធ្វើដំណើរដោយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បី ឬជនពិកាក៏ដោយ>>>កម្មករសំណង់ម្នាក់ ដើរអត់ពាក់ល្បែកជើង ជាន់ដែក ប៉ះនឹងតំណរខ្សែភ្លើងម៉ូទ័រឆក់ស្លាប់ មួយរំពេច>>>សហគ្រាស ឯកបុគ្គល រតនាហ្គាស ចេញមុខទទួលខុសត្រូវចំពោះរថយន្តដឹកហ្គាសដែលបុកនិងកិននគរបាលម្នាក់ស្លាប់>>>រថភ្លើងបុកបុរសម្នាក់ ជាសំណង់ការដ្ឋានស្ពានអាកាសចោមចៅ ស្លាប់នៅសង្កាត់ប្រទះឡាង>>>ផឹកស្រាថ្នាំ បាត់ពីផ្ទះមួយយប់ ព្រឹកឡើងភ្ញាក់ផ្អើលឃើញសាកសព លើផ្លូវរថភ្លើង>>>អគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនយក្ស​យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅ​ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍>>>ឆេះរថយន្តធុនយក្សនិងទំនិញ នៅខណ្ឌច្បារអំពៅ ខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ>>>រថយន្តកុងតឺន័រដឹកលើសចំណុះបើកលឿន ប៊ួងចង្កូតជ្រុល បណ្ដាលឲធ្លាក់ទូរទៅថ្នល់>>>ផ្លូវងងឹត គួបផ្សំនិងល្បឿនលឿន មើលមិនឃើញការដ្ឋាន ធ្លាក់ចូលទឹកស្លាប់>>>ម៉ូតូកង់បីឥណ្ឌាវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយ ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់

យុទ្ធនាការសម្អាតសំរាមទូទាំងក្រុងព្រះសីហនុ ដើម្បីសោភ័ណភាព អនាម័យ សុខភាព និងស្ទង់ពីសមត្ថភាពក្រុមហ៊ុនប្រមូលសំរាម

ព្រះសីហនុ ៖ យុទ្ឋនាការសំអាតអនាម័យ បរិស្ថានទីក្រុង “ ដើម្បីប្រមូល បោសសម្អាត កាកសំណល់ (សំរាម) ដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូល ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីសោភ័ណភាព អនាម័យ សុខភាព និងស្ទង់ពីសមត្ថភាពក្រុមហ៊ុនប្រមូលសំរាមផងដែរ ។ 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់​ឱ្យដឹងថា ការប្រមូលផ្តុំកម្លាំងនិងមធ្យោបាយ​ តាមការស្មគ្រ័​ចិត្ត​ចូលរួមពីប្រជាពលរដ្ឋ មន្ត្រីរាជការ និងផ្នែកឯកជននៅថ្ងៃនេះ គឺដើម្បីធ្វើ​ការ​សម្អាតសំរាម ដែលនៅសល់យូរ​ច្រើនថ្ងៃខែ​​មកហើយ នៅតាមផ្លូវនិងទីសាធា​រណៈ​នានា ក្នុងទីក្រុង ឱ្យបានស្អាតម្តង រួចហើយប្រគល់​ឱ្យ​ទៅ​ក្រុមហ៊ុន ដែលមាន​ភារកិច្ចធ្វើការគ្រប់គ្រង និងសម្អាតបន្ត កុំ​ឱ្យមាននៅសល់សំរាមតទៅ​ទៀត ។

សំរាមដែលគេឃើញ មានគរពាសវាលពាសកាលតាមដងផ្លូវ ទីសាធារណៈ ​ដីឡូត៍ មិនមានម្ចាស់នៅ គឺជាសំរាមដែលក្រុមហ៊ុនប្រមូលសំរាមដឹកចេញ​មិន​អស់​ និងសំរាមរបស់ប្រជាពលរដ្ឋមានលំនៅដ្ឋាន នៅតាមផ្លូវតូចៗ ដែលក្រុមហ៊ុនមិនបាន​ចូលទៅយក ក៏ត្រូវប្រជាពលរដ្ឋយកមកចោលតាមព្រៃ ដីឡូត៍ ឬទីទួល លុះនៅ​ពេលមា​ន​ភ្លៀងខ្លាំងធ្លាក់មក សំរាមទាំងនោះក៏បានហូរធ្លាក់តាមទឹក មកទីទាប ឬចូលផ្លូវទឹក បង្កឱ្យស្ទះទឹកលិចផ្លូវថ្នល់ និងភូមិដ្ឋាន ។

សំរាមនៅក្រុងព្រះសីហនុ ទទួលខុសត្រូវដឹកជញ្ជូនចេញ  ដោយក្រុមហ៊ុន ​ក្នុងស្រុកមួយឈ្មោះជា អក្សរកាត់KSWM តាមរយៈរថយន្តនិងគ្រឿងចក្រចំនួន​៦៨គ្រឿង។ ចំនួនរថយន្តសម្រាប់ដឹកសំរាម បើធៀបជាមួយនឹងបរិមាណសំរាម​​ប្រចាំថ្ងៃ  គឺមិនមានសំរាមនៅសេសសល់តាមទីសាធារណៈ​នោះ​ឡើយ  ប្រសិនបើ​ក្រុមហ៊ុនធ្វើការគ្រប់គ្រងបានត្រឹម​ត្រូវនោះ ។ ជាមួយគ្នានេះ ឯកឧត្ដមក៏បានអំពាវដល់ប្រជាពលរដ្ឋ ក្រុមអាជីវករទាំងអស់ មេត្តា ជួយវិចខ្ចប់ និងទុកដាក់សំរាមអោយបានត្រឹមត្រូវ ដើម្បីបរិស្ថាន អនាម័យ មិនបង្កជាមេរោគប៉ះពាល់សុខភាព និងដើម្បីអោយក្រុមហ៊ុនប្រមូលសំរាមងាយនឹងប្រមូលផងដែរ ៕ 

Filed in: ទេសចរណ៍, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សុខភាព

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!