ព័ត៌មាន​ទាន់ហេតុការណ៍
យុទ្ធនាការរយៈពេល១ខែគ្មានការផាកពិន័យ គឺអ្នកធ្វើដំណើរដោយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បី ឬជនពិកាក៏ដោយ>>>កម្មករសំណង់ម្នាក់ ដើរអត់ពាក់ល្បែកជើង ជាន់ដែក ប៉ះនឹងតំណរខ្សែភ្លើងម៉ូទ័រឆក់ស្លាប់ មួយរំពេច>>>សហគ្រាស ឯកបុគ្គល រតនាហ្គាស ចេញមុខទទួលខុសត្រូវចំពោះរថយន្តដឹកហ្គាសដែលបុកនិងកិននគរបាលម្នាក់ស្លាប់>>>រថភ្លើងបុកបុរសម្នាក់ ជាសំណង់ការដ្ឋានស្ពានអាកាសចោមចៅ ស្លាប់នៅសង្កាត់ប្រទះឡាង>>>ផឹកស្រាថ្នាំ បាត់ពីផ្ទះមួយយប់ ព្រឹកឡើងភ្ញាក់ផ្អើលឃើញសាកសព លើផ្លូវរថភ្លើង>>>អគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនយក្ស​យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅ​ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍>>>ឆេះរថយន្តធុនយក្សនិងទំនិញ នៅខណ្ឌច្បារអំពៅ ខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ>>>រថយន្តកុងតឺន័រដឹកលើសចំណុះបើកលឿន ប៊ួងចង្កូតជ្រុល បណ្ដាលឲធ្លាក់ទូរទៅថ្នល់>>>ផ្លូវងងឹត គួបផ្សំនិងល្បឿនលឿន មើលមិនឃើញការដ្ឋាន ធ្លាក់ចូលទឹកស្លាប់>>>ម៉ូតូកង់បីឥណ្ឌាវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយ ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់

ក្រសួងនឹងចាត់បញ្ជូនមន្ត្រីជំនាញបសុព្យាបាលរួមទាំងឧបករណ៍សម្រាប់វិភាគជំងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការទិញ លក់បាន

ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញដោយរដ្ឋមន្រ្តីក្រសួងកសិកកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្ដម វេង សុខុន បានបង្ហាញនៅថ្ងៃទី១៣ខែកក្កដានេះថា « នាពេលថ្មីកន្លងមកនេះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចេញប្រកាសស្តីពីការកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកមួយចំនួន ក្នុងគោលបំណងទប់ស្កាត់ ការរីករាលដាលជម្ងឺនេះ ទៅកាន់តំបន់ផ្សេងៗទៀត ។ ការចិញ្ចឹមទិញលក់និងដឹកជញ្ជូនសត្វជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ ពីក្នុងតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ 

ក្រោយពីបានអនុវត្តនូវប្រកាសនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានទទួលព័ត៌មានពីប្រជាកសិករចិញ្ចឹមជ្រូកមួយចំនួន មានការព្រួយបារម្មណ៍ អំពីវិធានការទប់ស្កាត់ចរាចរណ៍ទិញលក់សត្វជ្រូកនៅក្នុងតំបន់នោះ ដែលធ្វើឱ្យជ្រូករបស់គាត់ មិនអាចធ្វើការទិញលក់បាន និងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។ក្រសួងសូមចូលរួមសោកស្តាយ ចំពោះការខាតបង់ដ៏ធ្ងន់ធ្ងរ ពីផលប៉ះពាល់នៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ។   

ក្នុងគោលបំណងដោះស្រាយបញ្ហាខាងលើនេះ ក្រសួងនឹងចាត់បញ្ជូនមន្ត្រីជំនាញបសុព្យាបាល រួមទាំងឧបករណ៍សម្រាប់វិភាគជាបន្ទាន់ ចុះពិនិត្យដល់ទីកន្លែង និងយកសំណាកឈាមសត្វជ្រូក ធ្វើការវិភាគ នៅនឹងកន្លែងតំបន់ផ្ទុកជម្ងឺតែម្តង ដើម្បីរកមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិក ។ ក្នុងករណីលទ្ធផល នៃការវិភាគសំណាកឈាម មិនមានវត្តមានជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ ក្រសួងនឹងអនុញ្ញាតឱ្យធ្វើការលក់សត្វជ្រូកចេញពីតំបន់នោះ ដើម្បីផ្តល់លទ្ធភាព ជូនប្រជាជនយើងអាចទទួលបានប្រាក់ចំណូល ក្នុងការទូទាត់ចំណាយ ដែលបានខិតខំចិញ្ចឹមកន្លងមក ។ 

ក្នុងន័យនេះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមអំពាវនាវដល់ប្រជាកសិករចិញ្ចឹមជ្រូក មេត្តារក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ យោគយល់ និងផ្តល់ការសហការឲ្យបានល្អប្រសើរ ដល់មន្ត្រីជំនាញបសុព្យាបាល នៃក្រសួងក្នុងការចុះបំពេញភារកិច្ចនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ» ៕ 

Filed in: កសិកម្ម, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សេដ្ឋកិច្ច

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!