ប្រសិនបើពលរដ្ឋណាមួយ ជួបភាពអសកម្មការងាររបស់មន្ត្រីអន្តោប្រវេសន៍ សូមសរសេរទុក្ខកង្វល់ដាក់ចូលប្រអប់នេះ

ស្វាយរៀង ៖ ប្រអប់សំបុត្រដែលមាននៅតាមច្រកព្រំដែនទាំងអស់គឺជាប្រអប់មួយសម្រាប់ ទទួលការតិះទៀន ពីភាពអសកម្មការងាររបស់មន្ត្រីអន្តោប្រវេសន៍ ដែលកំពុងបម្រើការងារ នៅតាមបណ្តាច្រកទ្វារអន្តរជាតិនានា ក្នុងព្រះរាជាណាចក្រកម្ពុជា​ ដើម្បីឱ្យថ្នាក់ដឹកនាំបានជ្រាបពីទក្ខកង្វល់ ងាយនឹងមានវិធានការដោះស្រាយជូននិងកែលម្អ ។ 

ក្នុងដំណើរការរៀបចំប្រអប់សំបុត្រឡើងវិញ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករង នៃអគ្ដនាយកដ្ឋានអន្តោប្រវេសន៍ និងក្រុមការងារ បានចុះទៅត្រួតពិនិត្យ នៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត​ ខេត្តស្វាយរៀងនា ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីឲ្យមាន​ការ​កែ​លម្អ ក្នុងសេវាកម្មបម្រើដល់អ្នកធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងទទួលការតិះទៀន ពីភាពអសកម្មការងាររបស់មន្ត្រីអន្តោប្រវេសន៍ ដែលកំពុងបម្រើការងារ នៅតាមបណ្តាច្រកទ្វារអន្តរជាតិនានា ក្នុងព្រះរាជាណាចក្រកម្ពុជា​ ៕