ព័ត៌មាន​ទាន់ហេតុការណ៍
យុទ្ធនាការរយៈពេល១ខែគ្មានការផាកពិន័យ គឺអ្នកធ្វើដំណើរដោយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បី ឬជនពិកាក៏ដោយ>>>កម្មករសំណង់ម្នាក់ ដើរអត់ពាក់ល្បែកជើង ជាន់ដែក ប៉ះនឹងតំណរខ្សែភ្លើងម៉ូទ័រឆក់ស្លាប់ មួយរំពេច>>>សហគ្រាស ឯកបុគ្គល រតនាហ្គាស ចេញមុខទទួលខុសត្រូវចំពោះរថយន្តដឹកហ្គាសដែលបុកនិងកិននគរបាលម្នាក់ស្លាប់>>>រថភ្លើងបុកបុរសម្នាក់ ជាសំណង់ការដ្ឋានស្ពានអាកាសចោមចៅ ស្លាប់នៅសង្កាត់ប្រទះឡាង>>>ផឹកស្រាថ្នាំ បាត់ពីផ្ទះមួយយប់ ព្រឹកឡើងភ្ញាក់ផ្អើលឃើញសាកសព លើផ្លូវរថភ្លើង>>>អគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនយក្ស​យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅ​ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍>>>ឆេះរថយន្តធុនយក្សនិងទំនិញ នៅខណ្ឌច្បារអំពៅ ខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ>>>រថយន្តកុងតឺន័រដឹកលើសចំណុះបើកលឿន ប៊ួងចង្កូតជ្រុល បណ្ដាលឲធ្លាក់ទូរទៅថ្នល់>>>ផ្លូវងងឹត គួបផ្សំនិងល្បឿនលឿន មើលមិនឃើញការដ្ឋាន ធ្លាក់ចូលទឹកស្លាប់>>>ម៉ូតូកង់បីឥណ្ឌាវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយ ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់

ឃាត់ខ្លួនអ្នកចាត់ការទូទៅក្រុមហ៊ុនទេសចរណ៍ Adventure Cambodia ពីបទឆបោក (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ )

ភ្នំពេញ ៖ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានឃាត់ខ្លួនជនបរទេសម្នាក់ នាវេលាម៉ោង៩យប់ ថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០១៩ ពីបទឆបោក (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់) ។ជនបរទេសរូបនេះ មានឈ្មោះ OKKAR KYWE ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិភូមា មុខរបរអ្នកចាត់ការទូទៅក្រុមហ៊ុនទេសចរណ៍ Adventure Cambodia ស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ 

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យបានចេញមូលប្បទានប័ត្រធនាគារមួយ ចំនួន០១សន្លឹក មានទឹកប្រាក់១,៥០០$ ឲ្យទៅសណ្ឋាគាររ៉ូយ៉ាល់អង្គររីសត ដើម្បីទូទាត់ប្រាក់ ដែលខ្លួននៅជំពាក់សណ្ឋាគារថ្លៃបន្ទប់ ប៉ុន្តែពេលដែលសណ្ឋាគារយកមូលប្បទានប័ត្រនោះ ទៅធនាគារដើម្បីបើកប្រាក់ ខាងធនាគារបានបញ្ជាក់ថា មូលប្បទានប័ត្រនេះពុំមានសាច់ប្រាក់ទេបន្ទាប់មកទៀត ជនសង្ស័យបានព្យាយាមពន្យាពេល មិនព្រមដោះស្រាយ ជាមួយខាងសណ្ឋាគាររហូត ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

Filed in: ព័ត៌មានថ្មី, សន្តិសុខ & សង្គម

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!