ព័ត៌មាន​ទាន់ហេតុការណ៍
យុទ្ធនាការរយៈពេល១ខែគ្មានការផាកពិន័យ គឺអ្នកធ្វើដំណើរដោយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បី ឬជនពិកាក៏ដោយ>>>កម្មករសំណង់ម្នាក់ ដើរអត់ពាក់ល្បែកជើង ជាន់ដែក ប៉ះនឹងតំណរខ្សែភ្លើងម៉ូទ័រឆក់ស្លាប់ មួយរំពេច>>>សហគ្រាស ឯកបុគ្គល រតនាហ្គាស ចេញមុខទទួលខុសត្រូវចំពោះរថយន្តដឹកហ្គាសដែលបុកនិងកិននគរបាលម្នាក់ស្លាប់>>>រថភ្លើងបុកបុរសម្នាក់ ជាសំណង់ការដ្ឋានស្ពានអាកាសចោមចៅ ស្លាប់នៅសង្កាត់ប្រទះឡាង>>>ផឹកស្រាថ្នាំ បាត់ពីផ្ទះមួយយប់ ព្រឹកឡើងភ្ញាក់ផ្អើលឃើញសាកសព លើផ្លូវរថភ្លើង>>>អគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនយក្ស​យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅ​ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍>>>ឆេះរថយន្តធុនយក្សនិងទំនិញ នៅខណ្ឌច្បារអំពៅ ខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ>>>រថយន្តកុងតឺន័រដឹកលើសចំណុះបើកលឿន ប៊ួងចង្កូតជ្រុល បណ្ដាលឲធ្លាក់ទូរទៅថ្នល់>>>ផ្លូវងងឹត គួបផ្សំនិងល្បឿនលឿន មើលមិនឃើញការដ្ឋាន ធ្លាក់ចូលទឹកស្លាប់>>>ម៉ូតូកង់បីឥណ្ឌាវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយ ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់

ឯកឧត្ដម វេង សាខុន សន្យាថានឹងផ្តល់ពូជជាកូនជ្រូកថ្មី ដល់គ្រួសារកសិករដែលទទួលផលប៉ះពាល់កន្លងមក ដោយជំងឺប៉េស្តជ្រូកអាហ្រ្វិក

ត្បូងឃ្មុំ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម វេង សាខុន បានសន្យាថានឹងផ្តល់ពូជជាកូនជ្រូកថ្មីដល់គ្រួសារកសិករ ដែលទទួលផលប៉ះពាល់ដោយជំងឺប៉េស្តជ្រូកអាហ្រ្វិក បណ្ដាលឱ្យជ្រូកស្លាប់កន្លងមក ដើម្បីមានលទ្ធភាព ធ្វើការស្តារឡើងវិញ លើការចិញ្ចឹមឡើងវិញ របស់ពួកគាត់ ។

ឯកឧត្ដមមានប្រសសន៍បែបនេះ ក្នុងឱកាសឯកឧត្តមរួមជាមួយសហការី បន្ទាប់ពីចប់កម្មវិធីក្នុងវត្តឧទ្យានកែវល្ពាករួចមក បានធ្វើដំណើរមកកាន់ ភូមិសោយឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីចុះមកពិនិត្យសកម្មភាពយកសំណាកឈាមជ្រូក មកធ្វើតេស្តវិភាគរកមេរោគជំងឺប៉េស្តជ្រូកអាហ្រ្វិក របស់មន្រ្តីបសុព្យាបាល នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ។ 

ឯកឧត្ដមមានប្រសសន៍បន្តថា ការងារបច្ចេកទេសសំខាន់ៗ ត្រូវបានអនុវត្តជាបណ្តើរៗ ដូចជាការធ្វើជីវសុវត្ថិភាព ការផ្សព្វផ្សាយ ការកំណត់តំបន់ផ្ទុះជំងឺ និងការធ្វើចត្តាឡីស័ក ។ល។ អគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពសត្វ សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត នឹងនៅបន្តដោះស្រាយបញ្ហា ជូនប្រជាជន ធ្វើយ៉ាងណាឲ្យពួកគាត់អាចលក់ជ្រូក ដែលមានសុខភាពល្អមិនឆ្លងជំងឺ បន្ទាប់ពីបានធ្វើតេស្តឈាមរួច ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចូលរួមចែករំលែកនូវការខាតបង់ផ្នែកសេដ្ឋកិច្ច របស់បងប្អូនដែលជាម្ចាស់សត្វ និងបានស្នើឲ្យមន្ទីរសហការ ជាមួយមន្រ្តីបសុព្យាបាល ចេញវិញ្ញាបនបត្របញ្ជាក់សុខភាពសត្វ ឲ្យម្ចាស់សត្វ ឲ្យបានទាន់ពេលវេលា ហើយបានសន្យាថា នឹងផ្តល់ពូជជាកូនជ្រូកថ្មីដល់គ្រួសារកសិករ ដែលទទួលផលប៉ះពាល់កន្លងមក ដើម្បីមានលទ្ធភាពធ្វើការស្តារឡើងវិញលើការចិញ្ចឹមឡើងវិញរបស់ពួកគាត់ នៅពេលអគ្គនាយកដ្ឋាន បានពិនិត្យឃើញថា ទីតាំងដែលបានប៉ះពាល់នោះ បានត្រឡប់មកភាពប្រក្រតីវិញហើយនោះ ៕ 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សេដ្ឋកិច្ច

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!