ឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុន អុីណារីតា ឯ.ក ពីបទឆបោកនិងចេញសែកស្អុយ ប្រមាណជិត៣០០លានដុល្លារ

ភ្នំពេញ ៖ ប្រភពមួយបានឱ្យដឹងថា លោក ឌីម សួនណាត ដែលជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនអុីណារីតាឯ.ក (ENARITA DEVELOPMENT CO.,LTD.) ត្រូវបានជនរងគ្រោះឃាត់ខ្លួន រួចប្រគល់ជូនសមត្ថកិច្ច ក្រោយពីបានភូតភរនិងឆរបោកជាច្រើនលើក ចេញសែកសងលុយ ប៉ុន្តែគ្មានលុយដល់ជនរងគ្រោះជាច្រើននាក់ ដែលមានទឹកប្រាក់សរុបប្រមាណ២០០ ជិត៣០០លានដុល្លារ ។ 

ការឃាត់ខ្លួននេះ បន្ទាប់ពីជនរងគ្រោះ បានណាត់ហូបបាយជួបគ្នានៅភោជនីយដ្ឋានមួយកន្លែង ដើម្បីដោះស្រាយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ ទើបជនរងគ្រោះឃាត់ខ្លួន រួចជូនដំណឹងដល់សមត្ថកិច្ចចុះភ្លាមៗ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ រួចសមត្ថកិច្ចបញ្ជូនខ្លួនទៅក្រសួងមហាផ្ទៃ ខណៈមានពាក្យបណ្តឹងរបស់ជនរងគ្រោះ មិនតិចជាង៧នាក់ឡើយ ។

សូមរំលឹកថា ក្រុមហ៊ុនអចលនទ្រព្យENARITA រកស៊ីជំនួញពុះដីឡូតិ៍ ក្នុងខេត្តធំៗជាច្រើន ដោយផ្សព្វផ្សាយដល់អតិថិជន ដែលមានលទ្ធភាពអាចទិញដីទុក ធ្វើផ្ទះលម្ហែកាយ រួមជាមួយប្រម៉ូហ្សិនទិញដីបញ្ចុះតម្លៃ និងបន្ថែមរង្វាន់ផ្សេងៗ ដូចជាទូរស័ព្ទនិងរង្វាន់ផ្សេងៗ ៕