ផ្លូវងងឹត គួបផ្សំនិងល្បឿនលឿន មើលមិនឃើញការដ្ឋាន ធ្លាក់ចូលទឹកស្លាប់

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ក្នុងទឹក ខណៈជិះម៉ូតូលឿន ផ្លូវងងឹតស្លុងមើលមិនឃើញការដ្ឋានស្ពានកំពុងសាងសង់ក៏ធ្លាក់ទៅក្រោមស្ពានកំពស់ជាង១០ ម៉ែត្រ ឈ្លក់ទឹកស្លាប់តែម្តង ហេតុការណ៍ នេះកាលពីវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃច័ន្ទទី២១ខែកក្ដដាឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ចំណុចស្ពានកំពង់ទួល ភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ  ខណ្ឌដង្កោ  រាជធានីភ្នំពេញ។

សពជនរងគ្រោះមាន ឈ្មោះអឿន សំអាន ភេទប្រុសអាយុ២៩ឆ្នាំមុខរបរបើកបរ មានស្រុកកំណើតភូមិត្រពាំងបាគូរ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង  ខេត្តកណ្ដាល។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសខាងលើជិះម៉ូតូ ប៊ិតពណ៌ខៀវ លាយស ពាក់ស្លាកលេខកណ្ដាល 1AD7041 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូូងក្នុងល្បឿនយ៉ាង ខណៈមកដល់ចំណុចកើតហេតុខាងលើដោយផ្លូវងងឹតផងនោះបណ្ដាលឲ្យធ្លាក់ពីលើស្ពានទៅក្រោមទាំងម៉ូតូហើយរមៀលធ្លាក់ចូលក្នុងទឹកស្លាប់ភ្លាមៗ។

ក្រោយកើតហេតុប្រជាពរដ្ឋរាយការណ៏ទៅសមត្ថកិច្ច មូលដ្ឋានបានស្រង់សពជនរងគ្រោះមកដាក់លើគោក ហើយ ទាក់សមត្ថកិច្ចជំនាញមកធ្វើកំណត់ហេតុរួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ចំណែកម៉ូតូរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុករងចាំក្រុមគ្រួសារយកឯកសារនិងប្រគល់ជូនវិញ។ធ្នូជ័យ