រថយន្តកុងតឺន័រដឹកលើសចំណុះបើកលឿន ប៊ួងចង្កូតជ្រុល បណ្ដាលឲធ្លាក់ទូរទៅថ្នល់

ភ្នំពេញ ៖ រថយន្តកុងតឺន័រដឹកគ្រឿង ប៉ូឡុងខ្ចៅខ្ចង ពេញសង្ស័យផ្ទុកលើចំណុះបើកលឿនពេកមកដល់ស្តុុប ស្ពានដែកចំការដូងបត់ឆ្វេងបណ្ដាលឲ្យរបូតការចាប់ប្អៀងមួយចំហៀងខាងឆ្វេងហើយកង់ក្រោយហើបពីដី តែសំណាងល្អមិនបង្ករឲ្យនណាម្នាក់រងរបួសនោះទេ

ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ទី២២ ខែកក្ដដា ឆ្នាំ២០១៩។ស្ថិតតាមបណ្ដោយផ្លូូវ៣៧១កែងនិងផ្លូវ២១៧ក្នុងសង្កាត់ដង្កោខណ្ឌដង្កោ  រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រក្បាល  ពណ័ ខៀវ  ពាក់ស្លាកលេខភ្នំពេញ3E 7293ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ទិសដៅពីកើតទៅលិច  ខណៈ មកដល់ចំណុចកើតហេតុខាងលើ បានបតឆ្វេងទៅផ្លូវ២១៧ដោយល្បឿនលឿនពេកបណ្ដាលឲ្យប្អៀងធ្លាក់ទូរខាងមុខចាក់គ្រឿងបន្លាក់ខ្មៅនិងបាឡុងទៅថ្នល់តែសំណាងមិនមានអ្នករបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ចំណុចកើតហេតុដោយមិនបះពាល់សម្បត្តិរដ្ឋ រួចក៏ឲ្យស្ទូចរថយន្តចេញទៅ ដោយខ្លួនឯង៕ដោយធ្នូជ័យ