អគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនយក្ស​យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅ​ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍

​ភ្នំពេញ​ ៖​ មានរថយន្តធុនយក្សដឹកទំនិញមួយគ្រឿង​ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍​ កាលពីវេលាម៉ោង៥​ ទាបភ្លឺ​ ថ្ងៃច័ន្ទ  ទី២២​ ខែកក្កដា​ ឆ្នាំ២០១៩​ នៅជិតបុរីហាយធិច២​ ស្ថិតក្នុងភូមិតាង៉ូវ ក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។ 

បើកតាមសម្តីតៃកុងឡានបានប្រាប់ថាក្នុងហេតុការណ៍អគ្គិភ័យនេះ​ ពុំមានប្រភពច្បាស់ការណាមួយថា បណ្ដាលមកពីអ្វីនោះទេ ដោយគ្រាន់តែដឹងថា ដំបូងរូបគាត់ដេកក្នុងកាប៊ីនរថយន្ត ក៏ស្រាប់តែមានផ្សេងឈ្ងៀម ហើយរកមើលឃើញភ្លើងឆេះទំនិញពីខាងលើរថយន្តតែម្ដង ទើបប្រាប់ប្រជាពលរដ្ឋរដែលនៅក្បែរនោះឲ្យរាយការណ៏ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ និងចេញរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ ។

រថយន្តធុនយក្សខាងលើនេះ គឺម៉ាកហ៊ីយិនដាយ  ពណ៌បៃតង  ពាក់ស្លាកលេខ ភ្នំពេញ 3D.6074បានចតឈ្ងៀម និងមានផ្ទុកទំនិញចំរ៉ុះយ៉ាងច្រើនផងដែរ ។ ករណីឆេះនេះតាំងពីម៉ោង៥ រហូតដល់៧និង៥០នាទីទើបរលតទៅវិញនៅថ្ងៃខែឆ្នាំដដែល។ ការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២៧គ្រឿង។អីវ៉ាន់ក្នុងរថយន្តឆេះស្ទើរតែទាំងស្រុងបើគិតជាលុយអស់រាប់មុឺនដុល្លា៕ដោយធ្នូជ័យ