ផឹកស្រាថ្នាំ បាត់ពីផ្ទះមួយយប់ ព្រឹកឡើងភ្ញាក់ផ្អើលឃើញសាកសព លើផ្លូវរថភ្លើង

ភ្នំពេញ ៖ ប្រជាពលរដ្ធបាន ប្រទះឃើញ សាកសពក្នុងសភាព ដាច់ក្បាលចេញពីដងខ្លួន នៅលើផ្លូវដែក ដោយសាររថភ្លើងកិនស្លាប់តែម្តង បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់កន្ទោកជើង ខណ្ឌកំបូល ។

សាកសពមានឈ្មោះ លី លាភ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កម្មករយានដ្ឋានជួសជុលរថយន្ត ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ មានប្រពន្ធឈ្មោះ យ៉េន សុីយ៉ាន អាយុ ៣៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានកូនស្រីចំនួន៤នាក់ ស្នាក់នៅ ផ្ទះជួលភូមិកន្ទោកត្បូង សង្កាត់កន្ទោក ក្បែរកន្លែងកើតហេតុ ។

តាមប្អូនថ្លៃ របស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី២១ ខែកក្កដា ជនរងគ្រោះ រួមជាមួយសាច់ញាតិ គ្នា៣នាក់ នាំគ្នាផឹកស្រាថ្នាំ អស់កន្លះលីត្រ រួចក៏ចែកផ្លូវគ្នា ចូលសម្រាករៀងខ្លួន រីឯជនរងគ្រោះ ក៏គ្នាន បងប្អូន ក្រុមការងារណាចាប់អារម្មណ៍ដែរ លុះដល់ ព្រឹកឡើងថ្ងៃទី២២ នេះស្រាប់តែប្រទះឃើញ សាកសពជនរងគ្រោះ ក្នុងសភាពរថភ្លើងកិន ដាច់ក្បាលតែម្តង ។

សាកសពត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ ជាមុននឹងប្រគល់ជូន ក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕៩៦