កម្មករសំណង់ម្នាក់ ដើរអត់ពាក់ល្បែកជើង ជាន់ដែក ប៉ះនឹងតំណរខ្សែភ្លើងម៉ូទ័រឆក់ស្លាប់ មួយរំពេច

ភ្នំពេញ៖ យុវជនកម្មករសំណង់ម្នាក់ ទើបពីកាប់ដីរណ្តៅ ចាក់ជើងសសរថ្ម ដែលរណ្តៅនោះក្បែរទឹកសែម ហើយដើរមក រកប្រពន្ធ ឃើញប្រពន្ធកំពុងកាន់ ម៉ូតទ័រកាត់ដែក បំរ៉ុងនឹងជួយប្រពន្ធ ភ្លេចថាខ្លួនឯង ដើរអត់ពាក់ស្បែកជើង និងសើម បានមកជាន់ដែកដែលដាក់កាត់នៅជាប់ ម៉ូទ័រ មានតំណរចាស់ ស្រាប់ឆក់ប្រកាច់បែកពពុះមាត់ស្លាប់មួយរំពេច ។

ហេតុការណ៍នេះ ភ្ញាក់ផ្អើលនៅវេលម៉ោង ៨ព្រឹក ថ្ងៃទី ២៣ កក្តដា ២០១៩ ចំណុច ការដ្ឋាន សាងសង់ផ្ទះមួយកន្លែងភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

សពជនរងគ្រោះមានឈ្មោះ ធឿន ថន អាយុ ១៨ឆ្នាំ មានស្រុកកំណើតភូមិឯលិច ឃុំ ច្រណោក ស្រុកកំពង់លែង កំពង់ឆ្នាំង មានប្រពន្ធឈ្មោះ ពន រី អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ជាមួយគ្នា និងមានស្រុកកំណើតជាមួយគ្នា ស្នាក់នៅចំណុចកើតហេតុ។

តាមប្រពភពីបងស្រី ក៏ដូចជាប្រពន្ធសព បានឲដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានកាប់ដីជីករណ្តៅដើម្បី ចាក់បេតុធ្វើសសរ លុះនៅម៉ោងកើតហេតុ ក៏ដើរមករកប្រពន្ធ ដែលកំពុងអង្គុយកាត់ដែក បំរ៉ុង នឹងជួយ ស្រាប់តែដើរមកជាន់នឹងដែកដែលប៉ះជាមួយមុខតំណរចាស់ដែលរុំស្កុតតែរប៉កចេញ សរសៃខ្សែភ្លើង ទើបបណ្តាលឲជនរងគ្រោះ ដួលផ្ងារក្រោយ រួចស្រែកអោយគេឯងជួយតែ បងប្អូនមិនចាម់អារម្មណ៍ ស្មានតែធ្វើលេង ក្រោយមកក៏ បែកពពុះមាត់ដាច់ខ្យល់ស្លាប់ភ្លាមតែម្តង ។

ក្រោយកើតហេតុសព ជនរងគ្រោះ ត្រូវបាន នគរបាលមូលដ្ឋាន ចុះធ្វើឯកសារ និងរាយការណ៍ទៅកាន់ជំនាញបច្ចេកទេសកោសល្យវិច្ច័យស្នងការរាជធានីភ្នំពេញ ដើម្បីពិនិត្យសាកសព និងរៀបចំឯកសារប្រគល់សព អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕