ទូរទស្សន៍លេខ៥លើកតារាសិចស៊ី កញ្ញា ដួង ម៉ានិច ជាតួឯកស្រីទៀតក្នុងរឿងភាគ “អន្ទាក់ស្នេហ៍”

ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍លេខ៥ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ បានរៀបចំពិធីក្រុងពាលីរឿងភាគថ្មី  “អន្ទាក់ស្នេហ៍” ដោយប្រកាសនូវតារាសិចស៊ីកញ្ញា ដួង ម៉ានិច លើកជាតួឯកស្រីទៀតហើយ មកប៉ះជាមួយលោកមង្គល ខណៈនាងកំពុងតែផ្ទុះរឿងមានស្នេហាខុសវ័យ ជាមួយលោកបុត្រ ។

ស្ថានីយទូរទស្សន៍លេខ៥ បានប្រកាសត្រៀមថតរឿងភាគថ្មីមានចំណងជើងថា “អន្ទាក់ស្នេហ៍” ដោយលើកនេះ ដាក់តារាសម្តែងពីររូបមកប៉ះគ្នា គឺលោកមង្គលនិងកញ្ញាដួងម៉ានិចជាតួឯក ។  រឿងនេះក្រៅពីតួឯកទាំងពីរ មានតារាល្បីៗដូចជាច្រើននាក់ផ្សេងទៀត មករួមគ្នាដើម្បីសាច់រឿងនេះនឹងល្អមើល ។ 

អ្នកដឹកនាំកម្មវិធីរបស់ទូរទស្សន៍នេះបានបង្ហើបឱ្យដឹងថា មូលហេតុដែលដាក់កញ្ញាដួងម៉ានិចជាតួឯកស្រីនោះ ដោយសារតែនាងមានសមត្ថភាព ហើយរឿងភាគលើកមុនៗ ដែលជាតួឯកស្រីនោះទទួលការគាំទ្រ និងសរសើរ ។ម្យ៉ាងនាងកំពុងតែផ្ទុះរឿង មានទំនាក់ទំនងស្នេហាផ្អែមល្ហែម ជាមួយតារាវ័យក្មេងលោកបុត្រ ធ្វើឱ្យផ្អើលពេញបណ្តាញសង្គម ដូច្នេះដាក់នាងមកជាតួឯកស្រី ប៉ះជាមួយបុរសវ័យកណ្តាល លោកមង្គល នឹងទទួលបានការគាំទ្រនិងជោគជ័យ ។ 

អ្នកគ្រប់ដឹកនាំការថតរឿងភាគនេះបញ្ជាក់ថា រឿងភាគថ្មីរបស់ទូរទស្សន៍លេខ៥ នឹងត្រៀមថតនាពេលឆាប់ៗនេះ ដោយចំណាយរយៈពេលបីខែ ដើម្បីសម្រិតសម្រាំងទាំងគុណភាព និងឈុតឆាកល្អៗជូនទស្សនិកជនមិនឱ្យខកបំណង ។ទាំងរឿងនេះ សរុបមកទូរទស្សន៍លេខ៥ បានផលិតរឿងភាគខ្មែរសរុបមកដល់ពេលនេះ បានប្រមាណ២១រឿងមកហើយ ដើម្បីឆ្លើយតបទៅកាន់ប្រជាជនខ្មែរនិងគាំទ្រវិស័យភាពយន្តឱ្យរីកចម្រើន ៕ដោយ ៖ ប៉ូច គឹមសុខ