នគរបាលខណ្ឌជ្រោយចង្វារ បង្ក្រាបក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀន ប្រុសស្រី៤នាក់ ដកហូតបានថ្នាំញៀន២១កញ្ចប់ជញ្ជីងថ្លឹង១ដាវ២ដើម

ភ្នំពេញ៖ ៖ លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារ បានឲដឹងថាដោយអនុលោមតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ កំលាំងជំនាញខណ្ឌនិងប៉ុសិ៍្ត ចំណុះអោយអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វារ បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០ នាទី ស្ថិតនៅចំណុចក្រោយវិហារឯករង្សី ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ដឹកនាំដោយលោកវរសេនីយ៍ទោ ចាន់ ស្លី អធិការរងនគរ បាលខណ្ឌ ចុះឆ្មក់បង្ក្រាបទីតាំងខាងលើ ឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់ គ្រឿងញៀន ចំនួន៤នាក់ (ស្រីម្នាក់)។

ចំពោះវត្ថុតាងដកហូតបាន រួមមាន ក្រាមសថ្លាចំនួន២១ កញ្ចប់ (ក្នុងនោះមាន១កញ្ចប់ធំល្មម ,ដាវកែឆ្នៃ២ដើម ,ជំពាមកៅស៊ូ១ ,ទូរស័ព្ទដៃ ចំនួន៦គ្រឿង ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង បាននាំមកកាន់ អធិការ ដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសាកសួរនាំ កសាងសុំណុំរឿង ឃុំខ្លួនបណ្តោះអាសន្ន បញ្ចូនឡើងតុលាការ ចាត់ការតាមនិតិវិធី ៕