ស្លាប់ម្នាក់រងរបួសធ្ងន់២នាក់ ក្នុងគ្រោះថ្នាក់ ចរាចរណ៍ រវាងរថយន្តប៊ែនដឹកខ្សាច់ នឹងម៉ូតូឌ្រីមសង់សេ១២៥

ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មាន បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្រោមរថយន្ត និង២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីរថយន្តដឹកខ្សាច់មួយគ្រឿង បើកបរក្នុងល្បឿនលឿនបុកម៉ូតូហុងដាឌ្រីមសង់ របស់ជនងគ្រោះ បណ្តាលឱ្យគាបជាប់បុរសម្នាក់ខាងក្រោមរថយន្តអូសប្រមាណជាង៤០ម៉ែត្រទើបអស់ល្បឿនស្លាប់នៅនឹងកន្លែង ហើយអ្នកបើកបរ បានលោតចុះចោលរថយន្ត បាត់ ស្រមោល។

ហេតុការណ៍នេះបង្ករអោយមាន កាភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង២០នាទីថ្ងៃត្រង់ទី១៣ខែសីហា ឆ្នាំ ២០១៩ នៅចំណុចតាមបណ្តោយផ្លូវបេតុង ក្នុងបុរីហាយលែន ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពជនរងគ្រោះគេបានស្គាល់ឈ្មោះ រស់ប៊ន ភេទប្រុសអាយុ៥៥ឆ្នាំរស់នៅឃុំរាម ស្រុករមាសហែក ខេត្តស្វាយរៀង មុខរបរកម្មករសំណង់ ក្នុងបុរីហាយលែន ដោយជិះម៉ូតូម៉ាក ហុងដាឌ្រីម ០១៦ពាក់ស្លាកលេខ ស្វាយរៀង1I 6881 រួមដំណើរជាមួយក្មួយប្រុស២នាក់ទៀតរងរបួសធ្ងន់ចំណែករដយន្តបង្ករម៉ាក ដេរវ៉ូ ពណ៌ស គ្មានស្លាកលេខ ជាប្រភេទយីឌុបដឹកខ្សាច់ បើកបរ ដោយបុរសម្នាក់បានរត់គេចខ្លួនបាត់ ។

 តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ម៉ូតូជនរងគ្រោះជិះគ្នា៣នាក់ ដោយជនរងគ្រោះជិះនៅកន្លែង ហើយធ្វើដំណើរតាមផ្លូវបេតុងក្នុងបុរីហាយលែន ក្នុងទិសដៅពីលិចទៅកេីតគោលបំណង ទៅហូបបាយថ្ងៃត្រង់ខណះពេលមកដល់កន្លែងកើតហេតុមាន រថយន្តបង្ករខាងលើ បើកបរពីជេីងទៅត្បូង ក្នុងល្បឿនលឿន បានជ្រុលមកបុកម៉ូតូទាំងកំរោលហើយ កិនម៉ូតូនិងជនរងគ្រោះគាបជាប់ក្រោមរថយន្ត អូសជាប្រមាណជាង៤០ម៉ែត្រ បណ្តាលឲ្យស្លាប់ក្រោមរថយន្តនិងអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ក្រោយកើតហតុ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុង បានចុះទៅវាស់វែងនៅកន្លែងកើតហេតុយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាល រាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នាជាក្រោយ ៕គីមសុខ ០៣