ចាប់ជនជាតិចិនជាង១០០នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធ Internet

ព្រះសីហនុ ៖ ជនសង្ស័យជាជនជាតិចិនប្រុសស្រីចំនួន១២៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការ តាមបង្ក្រាបបានជាបន្ដបន្ទាប់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជំរិតទារប្រាក់ តាមប្រព័ន្ធInternet (VOIP) ។ 

ប្រតិបត្តិការនេះធ្វើឡើង ដោយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម , កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលចិន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ ។

បច្ចុប្បន្នជនសង្ស័យទាំង១២៧នាក់ ត្រូវសមត្ថកិច្ចបញ្ជូនមកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសួរនាំនិងចាត់ការបន្ដតាមនីតិវិធី ៕