អកុសលម្លេះ!! យុវជនម្នាក់ជិះម៉ូតូសុខៗស្រាប់តែរថយន្តបើកមកបុកពេញទំហឹងបណ្តាលឲ្យស្លាប់ មួយរំពេច រួចបើករត់បាត់

 ភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលនិងថ្នល់ស្លាប់មួយរំពេច ខណះកំពុងជិះម៉ូតូសុខៗត្រូវបានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកឆ្លងផ្លូវទៅ បុកពេញទំហឹង ហើយបើករត់បាត់ស្រមោល កាលពីវេលាម៉ោង៦ នឹង៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៏ ទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A(ត្រង់ចំណុចមុខសាលាសង្កាត់បាក់ខែង) ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 សពជនរងគ្រោះ(ស្លាប់)មានឈ្មោះ គា សុត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុសរថយន្តនៅម្តុំហ្គ្រេនភ្នំពេញ បច្ចុប្បន្នស្នាក់នៅ​ ភូមិកាចាប់ខាងត្បូង ឃុំព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្តាល។

 តាមប្រពភព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក VIVA ពណ៌ក្រហម ពាក់ស្លាកលេខ ម-0141ភព-1 ធ្វើ ដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿង មិនចាំម៉ាកបានបើកចេញពីផ្លូវបេតុងទិសដៅកើត ទៅលិចឆ្លងមកផ្លូវជាតិលេខ៦Aបំណងបត់មកឆ្វេងដៃ ហើយជ្រុលទៅបុកម៉ូតូ ខាងលើពេញទំហឹង បណ្តាលឲ្យ​ជនរង គ្រោះអ្នកបើកបរដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯរថយន្តបង្កបានបើករត់ចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះនិងធ្វើកំណត់ហេតុដើម្បីប្រគល់សពជនរងគ្រោះទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកម៉ូតូសមត្ថកិច្ចប្រគល់ជូនសាច់ញាត្តិវិញ៕ដោយធ្នូជ័យ