ឆក់ទូរស័ព្ទបានហេីយរត់មិនរួចឃាត់ជាប់ម្នាក់ដែលជាមុខសញ្ញាចាស់

ភ្នំពេញ​៖ជនសង្ស័យចំនួន២នាក់បានជិះម៉ូតូឆក់ទូរស័ព្ទពីបុរសម្នាក់បានសម្រេចហេីយព្យាយាមជិះរត់គេចខ្លួនតែត្រូវជនរងគ្រោះស្រែកថាចោរៗផ្អេីលប្រជាពលរដ្ឋនិងសមត្ថកិច្ចកំពុងល្បាតឃាត់ជាប់ម្នាក់ចំណែកម្នាក់ទៀតគេចខ្លួនបាត់។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង ២២និង ៣០នាទីថ្ងៃទី ១៥ សីហា ២០១៩ ចំណុចមុខស្ថានីយ៍ប្រេងតេលា ផ្លូវបេតុង ក្រុម៦ ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី១ឈ្មោះ ហ៊ាង ឆីត ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ភូមិចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ។ជនសង្ស័យទី២ឈ្មោះ ធី ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួល សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។(គេចខ្លួន)ជនរងគ្រោះឈ្មោះ តូច សូលីណា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរបុក្គលិកអង្គការមូលនិធិកុមារ ស្នាក់នៅផ្ទះលេខ១១១ ផ្លូវបេតុង ក្រុមទី៩ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូចេញពភូមិដំណាក់ធំបំណងមកផ្ទះនៅភូមិថ្មគោលខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យ ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ប៊ិច សេ១១០ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BD-3135 មកពីក្រោយហេីយបានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក OPPO F7 ពណ៍ក្រហម ដែកកំពុងកាន់នៅនឹងដៃបានសម្រេចហេីយព្យាយាមគេចខ្លួន។ សាក្សីបន្តថាភ្លាមនោះរូបគាត់បានជិះម៉ូតូដេញតាមនិងស្រែកថាចោរៗបណ្តេីរធ្វេីអោយជនសង្ស័យភ័យផ្តួលម៉ូតូរត់តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចអន្តរាគមន៍ឃាត់បានម្នាក់ចំណែកម្នាក់ទៀតយកទូរស័ព្ទគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យ រួមបានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕