ឧកញ៉ា អ៊ុច សម្បត្តិ ប្រធានសមាគមន៍ គអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA) ជួបពិភាក្សានិងសម្តែងការគួរសម ជាមួយឯកឧត្តម ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានទទួលជួបពិភាក្សាការងារជាមួយលោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានសមាគម​អ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA) ក្នុងគោលបំណង​បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យគ្រឿងសម្អាងទាំងការនាំចូល និងកំពុងចរាចរនៅលើទីផ្សារកម្ពុជា ការបង្កើតវគ្គបណ្តុះបណ្តាល សិក្ខាសាលា ចែករំលែកចំណេះដឹងផ្លូវច្បាប់លើវិស័យគ្រឿងសម្អាង​ ដោយប្រធានសមាគម ស្នើសុំអ្នកជំនាញពីគណៈកម្មាធិការ​ ដើម្បីធ្វើជាវាគ្មិន និង ស្នើសុំសមត្ថកិច្ច​ គណៈកម្មាធិការ ដើម្បីជួយគាំទ្រក្នុងការចុះអនុវត្ជាពិសេសគោលការណ៍បង្កើតរោងចក្រគ្រឿងសម្អាងផលិតក្នុងស្រុកអោយបានច្រើនជាង។ 

ក្នុងជំនួបពិភាក្សា​នេះ សមាគម​ ក៏បានជម្រាបជូនអំពីការអនុវត្តកិច្ចការងាររបស់ខ្លួននាពេលកន្លងមក និង សុំអនុសាសន៍​ របស់ឯកឧត្តម នាយឧត្តមសេនីយ៍​ រដ្ឋលេខាធិការ​ និងជាប្រធាន​ គ.ប.ផ.ក​ ដើម្បីឲ្យសមាគម អាចស្វែងយល់បន្ថែមនូវផលិតផលគ្រឿងសម្អាង ចំណេះដឹងផ្លូវច្បាប់ ហានិភ័យ គោលការណ៍នាំចូល និង ជាពិសេសគោលការណ៍បង្កើតរោងចក្រគ្រឿងសម្អាងផលិតក្នុងស្រុកអោយបានច្រើនជាងការនាំចូល​៕​ 

ទន្ទឹមនឹងនេះដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ បានបញ្ជាក់ថា នឹងប្រយុទ្ធប្រឆាំងដាច់ខាតនូវអាជីវកម្មទាំងឡាយណាដែលក្លែងក្លាយ​-ខុសច្បាប់​ ដែលធ្វើអោយប៉ះពាល់សុខភាពអ្នកប្រើប្រាស់​ ក៏ដូចជាប្រជាពលរដ្ឋ​ទាំងមូល​ ។ សមាមគមត្រូវជួយចូលរួមផ្សព្វផ្សាយអប់រំដល់ផលិតករ ការនាំចូល ស្ដុកទុក និងចែកចាយ ផលិតផលគ្រឿងសម្អាង​ តាមបណ្ដាញសង្គមនានា​ ដែលពុំមានច្បាប់អនុញ្ញាត និងឆ្លងកាត់ការត្រួតពិនិត្យបច្ចេសទេស​ត្រឹមត្រូវ​ សូមស្នើសុំច្បាប់អនុញ្ញាតច្បាប់ពីក្រសួសមានសមត្ថកិច្ច​ ជាពិសេសសមាគមត្រូវសហការជាមួយគណកម្មាធិការ​ ដើម្បីជួយផ្ដល់ព័ត៌មានផលិតករ​ទាំងឡាយណា​ ដែលលួចលាក់នាំចូល​ ស្តុកទុក​ និងចែកចាយផលិតផលគ្រឿងសម្អាងក្លែងក្លាយ-ខុសច្បាប់៕ 

ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងអំពីការខិតខំប្រឹងប្រែងលើការងាររបស់សមាគម ជាពិសេសលើទស្សនៈវិស័យ បេសកម្មរបស់ខ្លួន ដើម្បីចូលរួមបង្ការ ទប់ស្កាត់ ការនាំចូល ស្កុកទុក​ ចែកចាយ និងផលិតគ្រឿងសម្អាងក្លែងក្លាយ គ្មានការអនុញ្ញាតត្រឹមត្រូវពីក្រសួងមានសមត្ថកិច្ច​ដើម្បីជួយការពារដល់ប្រជាពលរដ្ឋ ស្រប់តាមគោលនយោបាយ​របស់រាជរដ្ឋាភិបាល៕