ចង្រៃឬមិនចង្រៃ បើយកសាឡង់មកចងនិងបង្កាន់ដៃស្ពានកោះប៉ែនបែបនេះ

កំពង់ចាម ៖ រូបភាពជាច្រើនសន្លឹកដែលបង្ហោះដោយគណនេយ្យហ្វេសបុក ឈ្មោះLy Pov បានបង្ហាញពីទិដ្ឋភាពសាឡង់មួយគ្រឿង បានចងភ្ជាប់ទៅនិងបង្កាន់ដៃស្ពាន ខណៈទឹកកំពុងឡើងនិងហូរខ្លាំង នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ពានកោះប៉ែន ស្រុកកំពងសៀម ខេត្តកំពង់ចាម ។  

ក្រោយពីបានឃើញនូវទិដ្ឋភាពបែបនេះ មហាជនភាគច្រើន បានបង្ហាញភាពហួសចិត្ត ចំពោះទង្វើដ៏អាក្រក់បែបនេះ ។ដោយពួកគាត់លើកជាសំនួរថា ប្រសិនបើបាក់ប្រកាន់ដៃស្ពានតើនរណាទទួលខុសត្រូវ? បង្កាន់ដៃស្ពាន ស្ថាបនាឡើងអស់លុយរាប់លានដុល្លារ ទុកសម្រាប់ចងសាឡង់ឬ? ។

សូមជម្រាបថាស្ពានកោះប៉ែន ដែលមានប្រវែង៧៧៩ម ទទឹង៩,២មបាន​កសាង​រួចរាល់​ស្ថាពរ​អស់​ទឹកប្រាក់​ ចំនួន​១៣​លាន​ដុល្លារ​ ភ្ជាប់​ពី​ក្រុង​កំពង់ចាមទៅ​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម មាន​បំពាក់​ភ្លើងអគ្គិសនី ​សម្រាប់​បំភ្លឺ​នៅ​ពេល​រាត្រី​ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព សម្តេច​អគ្គមហាសេនាបតីតេ​ជោ​ ហ៊ុន​សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ ៕