រថយន្តមិនស្គាល់ម៉ាក​ បុកពី​ក្រោយ​បុរសម្នាក់កំពុងជិះ​ម៉ូតូ​ បណ្តាល​អោយ​ស្លាប់​ រួចបេីកគេចបាត់

ភ្នំពេញ ៖បុរសម្នាក់កំពង់ជិៈម៉ូតូសុខៗ លើផ្លូវជាតិលេខ៦A  ក៏ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកមកពីក្រោយបានបុក ពេញទំហឹងបណ្តាលឲ្យស្លាប់មួយរំពេច  បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ ថ្ងៃច័ន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចមុខសាលាកសិកម្ម តាមបណ្តោយផ្លូវជាតិលេខ6A ក្នុងសង្កាត់ព្រែកលាភ  ខណ្ឌជ្រោយចង្វារ  រាជធានីភ្នំពេញ។

ជនរងដែលស្លាប់មានឈ្មោះ អុល ចន្ថា  ភេទប្រុស អាយុ៣២ឆ្នាំ  ជនជាតិខ្មែរ មុខរបរ បើករថយន្តដឹកឥដ្ឋ នៅព្រែកញ្ចាញ ស្នាក់នៅកន្លែងធ្វើការ  មានស្រុកកំណើត ឃុំមេសព្រះច័ន្ទ ស្រុកពារាំង ខេត្តព្រៃវែង ភិនភាគជនរងគ្រោះខាងលើស្លៀកពាក់អាវយឺតពណ៌លឿងក្រម៉ៅ ស្លៀកខោក្រប៊ូយកំពស់ប្រហែល១.៧០ ម៉ែត្រ សំបុលខ្មៅស្រអែម ជិៈម៉ូតូម៉ាកឌ្រីម សង់ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ1CM.6505ជិៈតែម្នាក់ឯង។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញបុរសរងគ្រោះខាងលើជិៈម៉ូតូឌ្រីមសង់តាមបណ្តោយផ្លូវជាតិ លេខ6Aទឹសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក បានបើកយ៉ាងលឿនមកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យជនរងគ្រោះខ្ទាតប្រហែល៥០ម៉ែត្របោកក្បាលនិងថ្នល់ស្លាប់មួយរំពេច រថយន្តបន្ថែមល្បឿនរត់បាត់ ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏ទាក់ទងទៅសមត្ថកិច្ចជំនាញមកវាស់វែងយកម៉ូតូទៅរក្សាទុក និងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ដោយធ្នូជ័យ