កំពុង​តែ​ឆ្ញាញ់​មាត់​ ចាក់បទភ្លេង​ឡេីងកប់​ នគរបាល​ទៅ​ដល់ល្មម​ឃាត់​បាន​១១នាក់​

ភ្នំពេញ​៖​ លោករវសេនីយ៍ឯក​ ហួរ​ ម៉េងវ៉ាង​ អធិការនគរបាលខណ្ឌសែនសុខ បានឲដឹងថាដោយអនុលោមតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងលោក ម៉ូវ​ ម៉ានិត​ អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ​ កំលាំងជំនាញខណ្ឌនិងប៉ុសិ៍្ត ចំណុះអោយអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ​ បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅ

លោកអធិការ​បានអោយដឹងថា​ តាមការស្រាវជ្រាវរបស់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បានឆ្មក់ង្ក្រាបទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅផ្ទះល្វែង​ជួល ផ្លូវលំ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់(ស្រី០៣នាក់) និងដកហូតសំភារៈមួយចំនួនមានដូចជាក្រាមសសង្ស័យជាថ្នាំញៀនចំនួន០៧កញ្ចប់ថ្នាំគ្រាប់ពណ៍ខៀវចំនួន ០២គ្រាប់ដបថ្នាំពណ៍ខ្មៅតូច០១​ ម៉ាស៊ីនចាក់ភ្លេង​០១គ្រឿង(DJ Mix)Laptop ០១គ្រឿងបាស់JBL ០១គ្រឿង អំពូលភ្លើងព័ណ ០១គ្រឿង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កំលាំងសម្ថកិច្ចបាននាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសួរនាំបន្ត។