បុរសម្នាក់ជិ:ម៉ូតូទៅបុករឺម៉កដឹកបន្លែពីក្រោយបណ្តាលឲ្យដួលបោកក្បាលស្លាប់មួយរំពេច

ភ្នំពេញ ៖​ បុរសម្នាក់បានបោកក្បាលនិងថ្នល់ស្លាប់​ ខណៈ​ជិះម៉ូតូលឿនពេកមិនប្រយត្ន័ជ្រុលទៅបុករឺម៉កដឹកបន្លែពីក្រោយពេញទំហឹង​ កាលវេលា ម៉ោង២និង៤០នាទីយប់ថ្ងៃ១១​ កញ្ញា​ ២០១៩។ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ចំណុចជិត ស្ពានអាកាសក្បាលថ្នល់ ក្នុងភូមិព្រែកតានូសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពរងគ្រោះមានឈ្មោះតន សុភារ៉ាប៉ាត់ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិព្រែកកែវ ឃុំកោះខែលស្រុកស្អាង ខេត្តកណ្ដាល ដោយជិះម៉ូតូម៉ាកស្មាក់វី ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BF.1921 ដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ពីជើងទៅត្បូងចុះពីលើស្ពានអាកាសក្បាលថ្នល់ក្នុងល្បឿនលឿនដោយខ្វះការ ប្រុងប្រយ័ត្នជ្រុលទៅបុករឺម៉កដឹកបន្លែពីក្រោយបណ្ដាលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗចំណែករឺម៉កដឹកបន្លែដោយឃើញសភាពមិនស្រួលបើកបន្តទៅមុខគេចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុបានទាក់ទងជំនាញខណ្ឌមកធ្វើកំណត់ហេតុនិងទាក់ទងរកសាច់ញាតិមកទទួលសពយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ដោយធ្នូជ័យ