ផ្សារឃ្លាំងរំសេវ ត្រូវបានអគ្គិភ័យលេបត្របាក់ ឆេះអស់ចំនួន ៤០តូប នៅខណ្ឌទួលគោក

ភ្នំពេញ៖​ ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆេះផ្សារឃ្លាំងរំសេវ យ៉ាងសន្ធោសន្ធៅ អស់ចំនួន ៤០តូប បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង ២០នាទីយប់ ថ្ងៃអង្គារ ខែកញ្ញា ឆ្នាំ ២០១៩នៅត្រង់ចំណុចមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ តាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ

យោងតាមសម្ដីសន្តិសុខបានប្រាប់ឲ្យដឹងថាដំបូងឡើយគាត់ឃើញមានឆ្លងចរន្តអគ្គិសនីឆេះខ្សែភ្លើងខាងក្រៅតូប បង្កឲ្យមានអណ្ដាតភ្លើងឆាបឆេះឆ្លងដល់ក្នុងតូបយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ច ចុះមកអន្តរាគមន៏ នឹងទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យចុះមកបាញ់ពន្លត់ជាបន្តបន្ទាប់។


ខណៈពេលនោះដែរគេសង្កេតឃើញថាប្រជាពលរដ្ឋដែលជាម្ចាស់តូបបានញាប់ដៃញាប់ជើងបើកតូបយកទូរស័ព្ទចេញពីតូបដើម្បីកុំឲ្យអគ្គីភ័យឆេះតូបគាត់ ទាន់។ ស្របពេលនោះក៏មានសមត្ថកិច្ចយើងជួយអន្តរាគមន៍ការពារទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋនិងសង្កេតឃើញមានលោកអភិបាលក្រុងភ្នំពេញលោកអភិបាលរង អភិបាលខណ្ឌនិងអធិការខណ្ឌ ព្រមទាំងមន្ត្រីរាជការ ជាច្រើននាក់ទៀតបានចុះមកជួយអន្តរាគមន៍នៅក្នុងហេតុការណ៍នេះផងដែរអគ្គីភ័យឆាប់ឆេះខាងលើនេះគឺការបាញ់ពន្លត់ឲ្យរលត់ទៅវិញនៅវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី ១១ ខែកញ្ញាឆ្នាំ ២០១៩រលត់ជាស្ថាពរ 100% ការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៣៦ គ្រឿងការខូចខាតចេះតូបអស់ចំនួន ៤០តូប ២៥តូបឆេះទាំងស្រុង និង១៥តូប ខូចខាតទ្រព្យសម្បត្តិ ករណីអគ្គីភ័យឆាប់ឆេះខាងលើនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕ដោយធ្នូជ័យ