នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣​ ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ ដកហូត​ថ្នាំ​ញៀន​២៣កញ្ចប់​

ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កំលាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣​ ល្បាត​ការពារ​ក្នុង​មូលដ្ឋាន​ ប្រទះ​ឃេីញនៅ​ទី​ងងឹត​ មានការសង្ស័យ​ឃាត់​ខ្លួន​ឆែកឆេរ​រកឃេីញ​ថ្នាំ​ញៀន​ម៉ាទឹកកក​ ចំនួន​២២កញ្ចប់​តូច​និង១កញ្ចប់​ធំល្មម​ សរុប​ចំនួន​២៣កញ្ចប់​ យកមក​សួរនាំ​នៅ​ប៉ុស្តិ៍​ កាល​ ពី​វេលាម៉ោង​ ​២២និង​០០នាទី​ នៅ​ថ្ងៃទី​១០​ កញ្ញា​ ២០១៩​ ចំណុច​ ផ្លូវ​លំ​លេខ​១​ ក្រុម៥​ ភូមិ​ព្រៃ​ជីសាក់​ សង្កាត់​ចោមចៅ​៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​។

លោកមេប៉ុស្តិ៍​ បានអោ​យដឹងថា​ ជនសង្ស័យ​មានឈ្មោះ​ ទុំ​ ភក្តី​ ភេទ​ប្រុស​២២ឆ្នាំ​ មុខរបរ​មិនពិត​ប្រាកដ​ ស្នាក់នៅ​ផ្ទះ​ជួល​ ភូមិ​ព្រៃ​ជីសាក់​ សង្កាត់​ចោមចៅ​៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​។

វត្ថុ​តាងចាប់យក​៖​ ក្រាមសថ្លា​ចំនួន​២២កញ្ចប់​តូ​ច​ និង១កញ្ចប់​ថង់ធំល្មម​ .ទូរស័ព្ទ​ម៉ាកសាំស៊ុងម៉ាកJ2​ ពណ៍ទឹកមាស​ លុយ៤ម៉ឺនរៀល​ ។ ​ម៉ូតូ​ម៉ាក​ស៊ុយស៊ីគី​ និច​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BL-4443។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំបញ្ជូនទៅតុលារការចាត់ការតាមនិតិវិធីច្បាប់៕