កាន់តែ​សាហាវ​! ចិនវាយចិនគ្នាឯងរុញចូលរថយន្ត​ សង្ស័យ​ចង់បង្ខាំងរឺចង់សម្លាប់​ តែត្រូវកំលាំងនគរបាលដេញតាមឃាត់ទាន់ពេល

ភ្នំពេញ​៖​ជនជាតិ​ចិន​មួយ​ក្រុម​ មានគ្នា៥នាក់​បង្ករ​ជម្លោះ​វាយតប់គ្នា​១លេីក​ ត្រូវ​នគរបាល​ប៉ុស្តិ៍​កាកាប​ទី២​ ចុះ​ទៅ​ឃាត់ខ្លួន​យក​ សួរនាំ​សម្រួល​គ្នា​បញ្ចប់​រឿងនៅ​ប៉ុស្តិ៍​ព្រោះ​ របួស​ស្រាល​ ក្រោយ​ក្រុមជនជាតិ​ចិននេះដដែល​ មានគ្នាចំនួន​ ៤នាក់បានទៅវាយតប់ជនជាតិចិនម្នាក់​ទៀត​ នៅមុខផ្ទះ​សំណាក់​ដំរី​ធំ​ រួច​ចាប់​រុញ​ចូល​រថយន្ត​ ហេីយបេីករត់តម្រង់ទៅរង្វង់មូលចោមចៅនឆ្ពោះទៅផ្លូវ​ជាតិ៤​ តែ​ត្រូវ​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​នគរបាល​ប្រកាស់​តាមវិទ្យុ​ទាក់ទង​ ដេញស្ទាក់ឃាត់បាននៅចំណុ​ចរង្វង់​មូលចោមចៅ​។ ហេតុការណ៍​នេះ​នៅវេលាម៉ោង​១៥និង​១០នាទី​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ២០១៩​ ចំណុច​មុខ​ផ្ទះ​សំណាក់​ដំរី​ធំ​ ស្ថិតភូមិក្បាល​ដំរី​២​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

ជនសង្ស័យ:ទី១ឈ្មោះ​ XU YoanYoan ភេទ​ប្រុស​អាយុ​៣៤ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរធ្វេី​នៅកាស៊ី​ណូ​ ។ ទី២ឈ្មោះ​ Zhan Bin. ភេទ​ប្រុស​អាយុ​៣៧ឆ្នាំ​ ជនជាតិ​ចិន​ ធ្វើ​ការ​នៅ​កាស៊ីណូ​។ ទី​៣ឈ្មោះ​ Zhuqing Wu. ភេទ​ប្រុស​អាយុ​៣០ឆ្នាំ​ជនជាតិ​ចិន​ មុខរបរធ្វេី​ការ​ក្រុមហ៊ុន​។ ទី​៤ឈ្មោះ​ Zhan Liming. អាយុ​២៥ឆ្នាំ​ ជនជាតិ​ចិន​ ធ្វើ​ការ​នៅ​កាស៊ីណូ​ ។ ជន​រងគ្រោះ​ឈ្មោះ​ Chi Fuming ភេទ​ប្រុស​អាយុ​២៧ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ទេសចរណ៍​ ស្នាក់​នៅ​ផ្ទះ​សំណាក់​ខាយសាន​ តាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ភូមិ​ក្បាល​ដំរី​២​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​។
ស្លាកស្នាម​៖​បាក់​ក្តោង​ច្រមុះ​និងប៉ោងភ្នែកឆ្វេង បែកមាត់ចេញ​ឈាម​។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១០ខែកញ្ញា​ឆ្នាំ២០១៩​ គេបានឃេីញជនជាតិចិនមួយក្រុមមានគ្នា៥នាក់បានព្រួតវាយបុរសជនជាតិចិនដូចគ្នាភ្លាមនោះកម្លាំងនគរបាលបានចុះទៅដល់ចំណុចកេីតហេតុនិងហៅមកសួរនាំធ្វេីកិច្ចសន្យារួចអោយត្រឡប់ទៅវិញវិញរៀងខ្លួន។ សាក្សីបន្តថា​ បន្ទាប់មកក៏ឃេីញមានជនជាតិចិនដដែលមានគ្នា៤នាក់បានវាយបុរសជានជាតិចិនម្នាក់រួចចាប់ដាក់រថយន្តម៉ាក​RX300 ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​ 2A-6881 បេីកចេញទៅភ្លាមនោះកម្លាំងនគរបាលបានទទួលព័ត៌មានភ្លាមក៏ដេញឃាត់បានភ្លាមៗនៅចំណុ​ចរង្វង់​មូលចោមចៅ​និងនាំមកសាកសួរតែម្តង។

​បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន បន្តតាមនិតិវិធី៕