បេក្ខជនជាច្រើន​ ផ្ទុះការតវ៉ាទៅនឹងលទ្ធផលប្រលងបាក់ឌុប ឆ្នាំ​២០១៩​ នាំគ្នាមកកាន់ ក្រសួង អប់រំយុវជន និង កីឡា

ភ្នំពេញ​៖​ បេក្ខជនជាង១០០នាក់ មកពីមណ្ឌប្រលងជាច្រើននៅក្នុងរាជធានីភ្នំពេញ បាននាំគ្នាមកធ្វើការតវ៉ាទៅនឹងលទ្ធផល ប្រលងបាក់ឌុប ក្រោយពីបានចេញលទ្ធផលកាលពី ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩ កន្លងមកនេះឃើញថាពួគេធ្លាក់នោះ ទើបនាំគ្នាមកកាន់ក្រសួងយុវជនអប់រំ និង កីឡា ធ្វើការ សើររើរបបពិន្ទុនៅលើមុខវិជ្ជា មួយចំនួនទៀតនោះ។ កាតវ៉ានេះដែរ បានធ្វើឡើងកាលពីម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩ នៅខាងមុខក្រសួងអប់រំយុវជន និង កីឡា ផ្លូវព្រះនរោយត្តម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីអជា្ញធរមូលដ្ឋានម្នាក់បានប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី ១១ ខែ ខែ កញ្ញា ឆ្នាំ ២០១៩ នេះដែរ មានបក្ខ ជនប្រុស ស្រី ប្រមាណជាជាង ១០០នាក់ មកពីតាមមណ្ឌលប្រលងជាច្រើននៅក្នុងរាជធានីភ្នំពេញ បាននាំគ្នាមកធ្វើការតវ៉ា

នៅខាងមុខក្រសួងអប់រំយុវជន និងកីឡានេះ។ដោយពួកគេនាំគ្នាធ្វើការតវ៉ាសុំអោយខាងក្រសួងធ្វើការសើរើទៅលើរបបពិន្ទុទៅលើមុខវិជ្ជាមួយចំនួនមាន​ ដូចជាមុខវិជ្ជាខ្មែរ មុខវិជ្ជាប្រវត្តិវិទ្យា គីមីវិទ្យា និង រូបវិទ្យា ជាដើម ដែលបានធ្វើអោយពួកគេ ធ្លាក់នោះ។ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នេះដែរ បានធ្វើឡើងនៅថ្ងៃទី ១៩ខែ សីហា ឆ្នាំ២០១៩ និងលទ្ធផលប្រលងបានចេញកាលពីថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៩ កន្លងមកប៉ុន្មានថ្ងៃមុននេះ ក្រោយពីទទួលបានលទ្ធផលធ្លាក់ទើបពួកគេនាំគ្នាមកធ្វើការតវ៉ាដល់ក្រសួងបែបនេះ។

 ក្នុងការតវ៉ារបស់បេក្ខជនដែលប្រលងធ្លាក់ទាំងជាង ១០០នាក់ខាងលើនេះ ខាងក្រសួងអប់រំយុវជន និង កីឡា ក៏បានតម្រូវ អោយបំពេញពាក្យធ្វើការតវ៉ាទៅលើរបបពិន្ទុ និង មុខវិជ្ជាផ្សេងៗ ណាមួយដែលពួកគេមិនពេញចិត្តទៅលើការដាក់ពិន្ទុ ចូលដាក់ក្នុងក្រសួងផងដែរ។